កម្ពុជា​បញ្ជាក់​ថា មិន​ទាន់​សម្រេច​ឱ្យ​ Vingroup ធ្វើ​ប្រតិបត្តិការ​តាក់ស៊ី​អគ្គិសនី​នៅ​ឡើយ​ទេ

កាល​ពីពាក់​កណ្ដាល​សប្ដាហ៍​មុន សារព័ត៌មាន​នានា បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​ថា ក្រុមហ៊ុន​ Vingroup ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ប្រទេស​វៀតណាម គ្រោង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​តាក់ស៊ី​នៅ​កម្ពុជា​ដើម​ឆ្នាំ​ក្រោយ​នេះ ដោយ​ប្រើ​ប្រាស់​រថយន្ត​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី។  បន្ទាប់​ពី​ព័ត៌មាន​នេះ ត្រូវ​បាន​​ចុះ​ផ្សាយ​រួច​មកហើ វា​ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏ទទួល​បាន​ប្រតិកម្ម​យ៉ាង​ច្រើន​ពី​មហាជន​ផង​ដែរ ដែល​យល់​ឃើញ​ថា ក្រុមហ៊ុន​វៀតណាម​មួយ​នេះ​នឹង​ដណ្ដើម​ការងារ​របស់​ប្រជាជន​កម្ពុជា។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ ដែល​ចែក​រំលែក​បន្ត​នូវ​ព័ត៌មាន​ខាង​លើ​។ Facebook Post | Archived Link ព័ត៌មាន​អះអាង​ខាង​លើ​ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយជា​វីដេអូ​រាយការណ៍​​យ៉ាង​ទូលំ​ទូលាយ​ ទៅ​ដល់​អ្នក​ប្រើប្រាស់​ដទៃ​ទៀត​ផង​ដែរ​។​ Facebook Post | Archived Link ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។ រាជ​រដ្ឋាភិបាល​កម្ពុជា​បក​ស្រាយ​ប្រាប់​មហាជន ក្រោយ​មាន​មតិ​រិះគន់​ផុស​ផុល បន្ទាប់​ពី​មហា​ជន​បាន​រិះគន់​ចំពោះ​ដំណឹង​នេះ​មក រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ច្រាន​ចោល​នូវ​ព័ត៌មាន​នេះ ដោយ​បញ្ជាក់​ថា ព័ត៌មាន​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​​ពុធ​សប្ដាហ៍​មុន​ អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​​បញ្ជាក់​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ពុំ​បាន​អនុញ្ញាត​ទៅ​តាម​សំណើ​របស់​ក្រុមហ៊ុន​វៀតណាម​នោះ​ឡើយ។ […]

Continue Reading