Fact-Check: តើ​ក្រុម​តាលីបង់​ព្យួរ​ក​បុរស​ម្នាក់​នឹង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​មែន​ឬទេ?

ក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់ បាន​ចូល​កាន់​អំណាច​ទាំងស្រុង​លើ​ប្រទេស​អាហ្វហ្កានីស្ថាន​នា​កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​កន្លង​មក​នេះ បន្ទាប់​ពី​កង​ទ័ព​អាមេរិក​សម្រេច​ដក​ចេញ​ពី​ប្រទេស​នេះ ក្រោយ​​ធ្វើ​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​អស់​រយៈ​ពេល ២០​ឆ្នាំ​មក​នោះ។ ក្រោយ​ពី​ពួកគេ​ឡើង​គ្រប់​គ្រង​ប្រទេស​អាហ្វហ្កានីស្ថាន​មក រូបថត វីដេអូ និង​ព័ត៌មាន​ជាច្រើន បាន​លើក​ឡើង​អំពី​អំពើ​ហិង្សា​ដែល​ក្រុម​នេះ​ចាប់​ផ្ដើម​អនុវត្ត​ទៅ​លើ​ប្រជាជន​មួយ​ចំនួន ដែល​ជា​អ្នក​ធ្លាប់​បម្រើ​ការ​ជាមួយ​កង​ទ័ព​អាមេរិក។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​បុរស​ម្នាក់​ត្រូវ​បាន​ព្យួរ​នឹង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា បុរស​ម្នាក់​នោះ ត្រូវ​បាន​ពួក​តាលីបង់​ព្យួរ​ក​នឹង​ឧទ្ធម្ភាគចក្រ​នោះ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ថ្កោល​ទោស​ទៅ​លើ​ទង្វើ​របស់​ពួក​តាលីបង់​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ក្រុម​ការងារ Fact Crescendo បាន​រក​ឃើញ​ថា ការអះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ហើយ​ធ្វើ​ឱ្យ​យល់​ច្រឡំ​ផង​ដែរ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​កន្លង​មក​ថ្មីៗ​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​ពីរ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​រូបថត​មួយ​សន្លឹក​ក្នុង​ចំណោម​នោះ បង្ហាញ​ឧទ្ធម្ភាគចក្រ​យោធា​មួយ​គ្រឿង​ ហោះ​ហើរ​ដោយ​មាន​អ្វី​មួយ​មាន​រូបរាង​ដូច​មនុស្ស​យោង​នៅ​ខាង​ក្រោម។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ អះ​អាង​ថា ពួក​តាលីបង់​(Taliban)​ដែល​ទើប​តែ​ដណ្ដើម​កាន់​កាប់​ប្រទេស​អាហ្វហ្កនីស្ថាន​កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​កន្លង​មក​នេះ បាន​ចង​ក​បុរស​ម្នាក់​ទៅ​នឹង​ឧទ្ធម្ភាគចក្រ​នោះ ដើម្បី​បង្អួត​មហាជន។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​ក្នុង​នោះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ដោយ​ជឿ​ជាក់​ថា ពួក​តាលីបង់​បាន​សម្លាប់​មនុស្ស​បែប​នេះ​មែន។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​រៀបរាប់​ថា «ពលរដ្ឋ​អាហ្វហ្កានីស្ថាន​កំពុង​ប្រឈម​ការ​ភ័យ​ខ្លាច។ សហរដ្ឋ​អាមេរិក​ដក​ទ័ព​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់​តែ​មាន​យន្ត​ហោះ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង ដែល​ជា​យន្ត​ហោះ​របស់​សហរដ្ឋ​អាមេរិក​បន្សល់​ទុក ហោះ​ចង​ព្យួរ​បុរស​ម្នាក់​បង្អួត​សាធារណជន។ Aljazeera […]

Continue Reading