រូបភាពត្រីចម្លែកនៅទន្លេមេគង្គពីអតីតកាលគ្រាន់តែជារូបភាពបង្កើតឡើងដោយ AI ប៉ុណ្ណោះ
រូបភាពសខ្មៅជិត២០សន្លឹកដែលបង្ហាញមនុស្សមួយក្រុមចាប់បានត្រីធំចម្លែកៗ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមយ៉ាងព្រោតព្រាតជាមួយការអះអាងថា ត្រីចម្លែកៗទាំងនោះ គឺជាសត្វរស់នៅតាមដងទន្លេមេគង្គកាលពី ១៥០ឆ្នាំមុន។ ការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តដល់ទៅរាប់ពាន់ដងកាលពីខែមុន។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម រូបថត ១៩សន្លឹកដែលបង្ហាញត្រីធំចម្លែកៗដែលត្រូវមនុស្សមួយក្រុមចាប់បាននោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីខែមេសាកន្លងមកនេះ ដោយមានការអះអាងថា ត្រីទាំងនោះ គឺជាប្រភេទសត្វទឹកចម្លែកៗនៅតាមដងទន្លេមេគង្គកាលពី ១៤០ឆ្នាំមុន ហើយវាបានផុតពូជអស់ទៅហើយ។ រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តរហូតដល់ទៅជាង ១ម៉ឺនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ហើយក៏មានការបញ្ចេញមតិចោទសួរពីភាពត្រឹមត្រូវនៃការអះអាង និងរូបថតនេះផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី០៩ ខែមេសា ដែលរៀបរាប់ថា «កាល ១៤០ឆ្នាំមុន មានសត្វត្រីធំៗនៅតាមដងទន្លេមេគង្គយើង តែបច្ចុប្បន្ននេះបានផុតពូជហើយ។ តើកាលជំនាន់ដើមមានអ្វីខ្លះកើតឡើង?»។ Facebook Post | Archived Link រូបភាពជាមួយការអះអាងបែបនេះ ក៏ត្រូវបានផ្សព្វផ្សាយព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុកពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត។ សូមមើលខ្លឹមសារទាំងស្រុងតាមរយៈតំណភ្ជាប់នៅទីនេះ ១ (archived), ២ (archived), ៣ (archived)។ រូបភាពទាំងនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ជាភាសាអង់គ្លេសផងដែរ ដែលមានន័យដូចគ្នានឹងការអះអាងជាភាសាខ្មែរខាងលើដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងជាភាសាអង់គ្លេសថា «Crocodile tooth […]
Continue Reading