រូប​ថត​ផ្សោត​សមុទ្រ​ពណ៌​ផ្កា​ឈូក​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បច្ចេក​វិទ្យា​ AI

ការ​បង្ហាញ​វត្តមាន​របស់​ផ្សោត​ ឬ​ត្រី​ដូហ្វីន​ គឺ​ជា​រឿង​កម្រ​កើត​មាន​នៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា ប៉ុន្តែ ថ្មី​ៗ​នេះ​​ ​រូប​ថត​ជា​ច្រើន​សន្លឹក​ ត្រូវ​បាន​ចែក​ចាយ​ឡើង​ និង​លើក​ឡើង​ថា​ ផ្សោត​ផ្កា​ឈូក បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ភូមិសាស្ត្រ​កោះ​រុង​សន្លឹម​ ខេត្ត​ព្រះ​សីហនុ​។​ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នានា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០២៤​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​រូប​ថត​បី​សន្លឹក​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​ផ្សោត​ ឬ​ត្រី​ដូហ្វីន​ ពណ៌​ផ្កា​ឈូក​មួយ​ក្បាល​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​ខាង​លើ​នេះ​ បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះអាង​ថា​នោះ​ គឺ​ជា​ទិដ្ឋភាព​ការ​ប្រទះ​ឃើញ​នៅ​ចន្លោះ​ពាក់​កណ្ដាល​ផ្លូវ​កំពង់​សោម​ និង​កោះ​រុង​សន្លឹម​។​ ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «​ប្រទះ​ឃើញ​ត្រី​ដូហ្វីន​ ពណ៌​ផ្កាឈូក​មួយ​ក្បាល​ ចន្លោះ​ពាក់​កណ្ដាល​ផ្លូវ​កំពង់​សោម​ និង​កោះ​រុង​សន្លឹម​ កំពុង​ហែល​លោត​លើ​ផ្ទៃ​សមុទ្រ​»។ Facebook Post | Archived Link ដូច​គ្នា​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ផ្សេង​ទៀត​ ក៏​បាន​ចែក​ចាយ​រូប​ថត​ខាង​លើ​នោះ​ផង​ដែរ​ […]

Continue Reading