រូបថត​​លោក ហ៊ុន ម៉ាណែត កាន់​ទង់​ជាតិ​វៀតណាម គឺ​ជា​រូប​ថត​កាត់​ត​តែ​ប៉ុណ្ណោះ

ខណៈ​ដែល​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​គេ​ដឹង​ថា​ជា​អនាគត​នាយករដ្ឋ​មន្ត្រី​កម្ពុជា​បន្ត​ពី​ឪពុក​របស់​លោក​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​រូប​នេះ កាន់​ទង់​ជាតិ​វៀតណាម​នៅ​ក្នុង​ពិធី​កង​ទ័ព​មួយ​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ជឿ​ថា​ជា​រូបថត​ត្រឹម​ត្រូវ​ពិត​ប្រាកដ ហើយ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់​ត​តែ​ប៉ុណ្ណោះ។ SOCIAL MEDIAL CLAIM រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ជា​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា កាន់​ទង់​ជាតិ​វៀតណាម​នៅ​ក្នុង​ពិធី​មួយ​របស់​កង​ទ័ព​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ហើយ ហើយ​បាន​លេច​ឡើង​លើ​បណ្ដាញ​សង្គម​ជាថ្មី​នៅ​កាល​ពី​សប្ដាហ៍​មុន​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​សំណេរ​សរសេរ​រៀបរាប់​ក្នុង​ន័យ​ថា មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​រូប​នេះ កាន់​ទង់​ជាតិ​វៀតណាម​នៅលើ​ទឹក​ដី​ខ្លួន​ឯង ដែល​ជា​ការ​លើក​តម្កើង​ឥទ្ធិពល​វៀតណាម​នៅ​កម្ពុជា។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩ ដែល​មាន​សំណេរ​រៀបរាប់​ថា «ខ្ញុំ​អត់​យល់​ ហេតុ​អ្វី​ខ្មែរ​យើង​អ្នក​ធំៗ​ចូល​ចិត្ត​លើក​តម្កើង​ទង់​ជាតិ​យួន​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​ឯង​ម៉្លេះ ចំណែក​យួន​គេ​មិន​ដែល​លើក​តម្កើង​ទង់​ជាតិ​កម្ពុជា​ទឹក​ដី​របស់​គេ​សោះ»។ Facebook Post | Archived Link រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី ៣​ឆ្នាំ​មុន ជាមួយ​ការ​អះអាង​ថា វៀតណាម​បាន​ចាប់​ខ្លួន​លោក ហ៊ុន ម៉ាណែត និង​​លោក ទៀ បាញ់ […]

Continue Reading