វីដេអូបង្ហាញទិដ្ឋភាពក្រពើវាយប្រហារមនុស្ស គឺជាវីដេអូសម្ដែង
រូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពមនុសមួយក្រុមស្ថិតនៅក្នុងទឹកមួយកន្លែង និងសត្វក្រពើ ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយ ដែលភ្ជាប់នឹងការអះអាងថា សត្វក្រពើមួយនោះ បានវាយប្រហារ និងស៊ីមនុស្សមួយក្រុមពេលកំពុងតែហែសព។ ការបង្ហោះបែបនេះ បានទទួលការចែកចាយ និងបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់យ៉ាងផុសផុលនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតភ្ជាប់ដោយសំណេរខាងលើ គឺធ្វើឲ្យមានការយល់ច្រឡំ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣កន្លងទៅ ទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា «ABC TV» បានបង្ហោះរូបភាពមួយសន្លឹក ដែលបានបង្ហាញនូវទិដ្ឋភាពសត្វក្រពើមួយក្បាល និងមនុស្សមួយក្រុមនៅក្នុងទឹកទន្លេ។ ការបង្ហោះនេះ ត្រូវបានភ្ជាប់ជាមួយនឹងសំណេរជាភាសាខ្មែរថា សត្វក្រពើមួយក្បាលខាងលើ បានវាយប្រហារ និងស៊ីមនុស្សទាំងអស់នោះ ក្នុងអំឡុងពេលពួកគេកំពុងតែហែសពឆ្លងទឹកទន្លេ។ ទំព័រហ្វេសប៊ុកដដែលខាងលើនេះ ពុំបានបញ្ជាក់ទីតាំង និងមូលហេតុច្បាស់លាស់នៃហេតុការណ៍នោះឡើយ ដែលការបង្ហោះនេះត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមទាំងស្រុងចេញពីប៉ុស្ដិ៍របស់ទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «ស្ដែងៗ!! ក្រពើវាយប្រហារ និងស៊ីមនុស្សក្នុងទន្លេពេលហែសព»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact […]
Continue Reading