រូបថតគំនរបាក់បែកនៅលីបង់ត្រូវអះអាងថាជាមហន្តរាយនៃសង្គ្រាមនៅអ៊ុយក្រែន
ខណៈដែលរុស្ស៊ីបន្តឈ្លានពានទៅលើប្រទេសអ៊ុយក្រែន វីដេអូ និងរូបថតនៃមហន្តរាយដោយសារសង្គ្រាមមួយនេះ ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម។ នៅក្នុងចំណោមនោះ រូបថតមួយសន្លឹកដែលបង្ហាញមនុស្សមួយក្រុមស្ថិតនៅឯគំនរបាក់បែកមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ហើយអះអាងថា វាជាគំនរបាក់បែកនៃអគារមួយនៅប្រទេសអ៊ុយក្រែន ក្រោយរងការវាយប្រហារពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។ រូបថត និងការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថតមួយសន្លឹកនៅលើបណ្ដាញសង្គមរបស់ខ្លួន ដែលបង្ហាញក្រុមមនុស្សស្ថិតក្នុងប្រតិបត្តិការរុករកនៅឯគំនរបាក់បែកនៃសំណង់អគារមួយ។ ទំព័រហ្វេសប៊ុកដដែលនេះ អះអាងថា អគារមួយនៅក្នុងទីក្រុង Mariupol ក្នុងប្រទេសអ៊ុយក្រែន បានដួលរលំ ក្រោយពីរងការវាយប្រហារពីគ្រាប់បែក ដែលបណ្ដាលឱ្យមនុស្សដល់ទៅ ២០០នាក់ជាប់នៅក្នុងគំនរបាក់បែកនោះ ក្នុងនោះមានទាំងកុមារផងដែរ។ រូបថត និងការអះអាងនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងទាំងស្រុងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២។ FACEBOOK POST | ARCHIVED ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថត Reverse Image Search […]
Continue Reading