រូបថតអ្នកស្រី មូរ សុខហួរ ថតរូបកៀកកិតនឹងសកម្មជនម្នាក់នៅកូរ៉េ គឺជារូបភាពកាត់ត
កាលពីចុងសប្ដាហ៍កន្លងមកនេះ មានសេចក្ដីរាយការណ៍ថា សកម្មជនគាំទ្របក្សប្រឆាំងមួយរូបឈ្មោះអាសង្ហា ដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវសមត្ថកិច្ចប្រទេសនេះចាប់ខ្លួន។ បន្ទាប់ពីករណីនេះ បានកើតឡើង អ្នកប្រើប្រាសហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកនៅលើបណ្ដាញសង្គម ដែលបង្ហាញឱ្យឃើញសកម្មជនរូបនេះថតរូបបែបស្និទ្ធស្នាលជាមួយអ្នកស្រី មូរ សុខហួរ ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ។ អ្នកប្រើប្រាស់បណ្ដាញសង្គមដដែលនេះ អះអាងក្នុងន័យថា រូបថតនោះ បង្ហាញឱ្យឃើញអ្នកស្រី មូរ សុខហួរ និងសកម្មជនរូបនោះ មានទំនាក់ទំនងស្នេហាជាមួយគ្នា។ រូបថតនេះ ត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គម ហើយមានការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់យើង រកឃើញថា រូបថតនេះត្រូវបានកាត់ត។ ការអះអាងលើបណ្ដាញសង្គម កាលពីចុងសប្ដាហ៍កន្លងមកនេះ គណនីហ្វេសប៊ុកមួយ បានបង្ហោះរូបថត ១សន្លឹកក្នុងចំណោមរូបថត ៣សន្លឹកនៅលើបណ្ដាញសង្គម ដែលបង្ហាញអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ថតរូបស្និទ្ធស្នាលជាមួយសកម្មជនគាំទ្របក្សប្រឆាំងម្នាក់នៅកូរ៉េខាងត្បូង ដែលគេស្គាល់ត្រឹមឈ្មោះហៅថាក្រៅថា «អាសង្ហា»។ គណនីហ្វេសប៊ុកដែលនេះ បានសរសេររៀបរាប់ក្នុងន័យថា ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលទៅហើយនោះ មានទំនាក់ទំនងស្នេហាជាមួយសកម្មជនរូបនេះទៀតផង។ រូបថតជាមួយនឹងសំណេរបែបនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ រួមជាមួយការបញ្ចេញមតិចម្រុះ និងប្រតិកម្មជាច្រើនផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ ចៅ តូច ដែលសរសេររៀបរាប់កាលពីថ្ងៃអាទិត្យកន្លងមកនេះថា «កាហួរ […]
Continue Reading