សារ​ដែល​ស្នើសុំ​អ្នក​ប្រើ​ប្រាស់​ផ្ទៀង​ផ្ទាត់​គណនី​ធនាគារ​ គឺ​ជា​ទម្រង់​ការ​ឆបោក​បញ្ឆោត​

ស្រប​ពេល​ដែល​បច្ចេក​វិទ្យា​កាន់​តែ​មាន​ភាព​ជឿន​លឿន​ និង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ វា​ក៏​បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​អ្នក​ប្រើ​ប្រាស់​ផង​ដែរ​ តាម​រយៈ​ការ​ឆបោក​បញ្ឆោត​តាម​ទម្រង់​ផ្សេង​ៗ​ជា​ច្រើន​។​ ក្នុង​នោះ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ មាន​សារ​ចែក​ចាយ​មួយ​ បាន​ស្នើ​សុំ​អ្នក​ប្រើ​ប្រាស់​ ចុច​តំណ​ភ្ជាប់​របស់​ខ្លួន​ ដើម្បី​ផ្ទៀង​ផ្ទាត់​គណនី​ធនាគារ​របស់​ពួក​គេ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ មាន​ការ​ចែក​ចាយ​សារ​ និង​តំណភ្ជាប់​មួយ ដោយ​ភ្ជាប់​ជាមួយ​ការ​សរសេរ​ និង​ស្នើ​សុំ​អ្នក​ប្រើប្រាស់ចុច​ទៅ​លើ​តំណ​ភ្ជាប់​ក្នុង​រយៈ​ពេល​ ២៤​ម៉ោង​ ដើម្បី​ផ្ទៀង​ផ្ទាត់​ បើ​មិន​ដូច្នេះ​ទេ​ សមតុល្យ​គណនី​របស់​អ្នក​ប្រើ​ប្រាស់​ទាំង​នោះ​ នឹង​ត្រូវ​បាន​បង្កក​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញពី​ទូរស័ព្ទ​របស់​អ្នក​ប្រើ​ប្រាស់​ ដែល​ទទួល​បាន​សារ​ពី​ជន​អនាមិក​។​ Achieved Link សារ​ដូច​គ្នា​មួយ​ផ្សេង​ទៀត​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ទទួល​បាន​ដោយ​​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ ដែល​បាន​បង្ហាញ​ និង​បញ្ជាក់​ថា​ បើ​អ្នក​ប្រើ​ប្រាស់​មិន​ចុច​តំណភ្ជាប់​នោះ​ គណនី​របស់​ពួក​គេ​នឹង​ត្រូវ​បាន​ជាប់​គាំង​។​ Achieved Link ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ចោទ​សួរ​ថា​ តើ​នេះ​គឺជា​ការ​ពិត​ឬ​យ៉ាង​ណា​ ហើយ​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការ​ពិត​តាម​រយៈ​ព័ត៌មាន​នា​នា​ចុង​ក្រោយ​ និង​ការ​បក​ស្រាយ​របស់​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​នៃ​កម្ពុជា​។​ កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​មីនា​ […]

Continue Reading