រូបថតលោក ហ៊ុន សែន ជាមួយអ្នកស្រី ពិសិដ្ឋ ពីលីកា គឺជារូបភាពកាត់ត
ខណៈដែលអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានរំលឹកខួបនៃការស្លាប់របស់អ្នកស្រី ពិសិដ្ឋ ពីលីកា នោះ វីដេអូមួយដែលបង្ហាញរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនាដការីរូបនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ។ វីដេអូនេះ ទទួលបានការចូលទស្សនាជាច្រើនដង ហើយក៏ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់ Fact Crescendo Cambodia រកឃើញថា វីដេអូនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពី ២ថ្ងៃមុន ទំព័រហ្វេសប៊ុក ភ្លេងមច្ចុរាជ បានបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយអ្នកស្រី ពិសិដ្ឋ ពិលិកា តារាសម្ដែង និងនាដការីកម្ពុជាដ៏ល្បីល្បាញនាទសវត្សរ៍១៩៩០។ វីដេអូនេះ ទទួលបានការទស្សនា និងចែករំលែកយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ខណៈអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនទៀត បានបញ្ចេញមតិ និងប្រតិកម្មចម្រុះទៅនឹងវីដេអូនេះ។ ខាងក្រោមនេះ គឺជាវីដេអូផ្ដាមចេញពីវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុក ភ្លេងមច្ចុរាជ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឬ ១ថ្ងៃមុនខួប ២៣ឆ្នាំនៃការបាញ់សម្លាប់អ្នកស្រី ពិសិដ្ឋ ពីលីកា។ Facebook Post | Archived […]
Continue Reading