រូបថត​លោក ហ៊ុន សែន ជាមួយ​អ្នកស្រី ពិសិដ្ឋ ពីលីកា គឺ​ជា​រូបភាព​កាត់​ត

Altered Political

ខណៈ​ដែល​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​រំលឹក​ខួប​នៃ​ការ​ស្លាប់​របស់​អ្នកស្រី ពិសិដ្ឋ ពីលីកា នោះ វីដេអូ​មួយ​ដែល​បង្ហាញ​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជាមួយ​នាដការី​រូប​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​ថ្មីៗ​នេះ។ វីដេអូ​នេះ ទទួល​បាន​ការ​ចូល​ទស្សនា​ជាច្រើន​ដង ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia រក​ឃើញ​ថា វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី ២​ថ្ងៃ​មុន ទំព័រ​ហ្វេសប៊ុក​ ភ្លេង​មច្ចុរាជ បាន​បង្ហោះ​វីដេអូ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​បង្ហាញ​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជាមួយ​អ្នកស្រី ពិសិដ្ឋ ពិលិកា តារា​សម្ដែង និង​នាដការី​កម្ពុជា​ដ៏​ល្បី​ល្បាញ​នា​ទសវត្សរ៍​១៩៩០។

វីដេអូ​នេះ ទទួល​បាន​ការ​ទស្សនា និង​ចែក​រំលែក​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ខណៈ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ទៀត បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​ទៅ​នឹង​វីដេអូ​នេះ។​

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ផ្ដាម​ចេញ​ពី​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក ភ្លេង​មច្ចុរាជ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២២ ឬ​ ១​ថ្ងៃ​មុន​ខួប ២៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​អ្នកស្រី ពិសិដ្ឋ ពីលីកា។

Facebook Post | Archived Link

វីដេអូ​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ សូម​ចូល​ទៅ​មើល​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ផង​ដែរ។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នៃ​វីដេអូ​នេះតាម​រយៈ​ការ​ដំណើរការ​ស្វែង​រក​ដោយ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម។

រូបថត​ជាច្រើន​នៅ​ក្នុង​វីដេអូ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បង្ហាញ​ឱ្យ​ឃើញ​រូបលោក​ថត​រួម​គ្នា​ជាមួយ​ភរិយា​របស់​លោក អ្នកស្រី ប៊ុន រ៉ានី។

Facebook Post | Archived Link

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក ហ៊ុន សែន ជូន​ផ្កា​មួយ​បាច់​ទៅ​ស្ត្រី​ម្នាក់​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ដែល​បង្ហាញ​ឱ្យ​ឃើញ​លោក​នាយករដ្ឋ​មន្ត្រី​រូប​នេះ​ជូន​បាច់​ផ្កា​ទៅ​ភរិយា​របស់​លោក​នៅ​លើ​វេទិកា​នៃ​ពិធី​មួយ។

Facebook Post | Archived Link

រូបថត​មួយ​សន្លឹក​ទៀត​នៅ​ក្នុង​វីដេអូ​ដដែល​នេះ ដែល​បង្ហាញ​លោក ហ៊ុន សែន អង្គុយ​នឹង​ស្ត្រី​ម្នាក់​ពាក់​អាវ​ពណ៌​ស​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកផង​ដែរ។ រូបថត​ច្បាប់​ដើម បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អង្គុយ​ជាប់​នឹង​ភរិយា​របស់​លោក​នៅ​លើ​វេទិកា​នៃ​ពិធី​ផ្លូវការ​មួយ។

Facebook Post | Archived Link

សូម​មើល​ការ​ប្រៀប​ធៀប​រវាង​រូបថត​ទាំង​អស់​នៅ​ក្នុង​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម និង​រូបថត​ច្បាប់​ដើម ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

Facebook Post | Archived Link

Facebook Post | Archived Link

Facebook Post | Archived Link

អ្នកស្រី ពិសិដ្ឋ ពីលីកា រង​ការ​បាញ់​ប្រហារ​ពី​សំណាក់​​ខ្មាន់​កាំភ្លើង​​មិន​ស្គាល់​អត្ត​សញ្ញាណ​​នៅ​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​១៩៩៩ ហើយ​បាន​ទទួល​មរណភាព​នៅ​មួយ​សប្ដាហ៍​ក្រោយ​មក។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​នៅ​ក្នុង​វីដេអូ​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​នៅ​ក្នុង​វីដេអូ​នោះ សុទ្ធ​តែ​ជា​រូបភាព​កាត់​ត​។ រូបថត​ច្បាប់​ដើម​ទាំង​អស់​នៅ​ក្នុង​វីដេអូ​នោះ សុទ្ធ​តែ​ជា​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា​របស់​លោក មិន​មែន​ជា​រូបថត​លោក​ថត​ជាមួយ​អ្នកស្រី ពិសិដ្ឋ ពីលីកា នោះ​ឡើយ។

Avatar

Title:រូបថត​លោក ហ៊ុន សែន ជាមួយ​អ្នកស្រី ពិសិដ្ឋ ពីលីកា គឺ​ជា​រូបភាព​កាត់​ត

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published.