តើលោក ហ៊ុន សែន ទទួលមរណភាពដូចគេអះអាងមែនឬ?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននឹងកំពុងក្លាយជាផ្ទាំងស៊ីបនៃពាក្យចរចាមអារ៉ាម ការរិះគន់ និងការចោទប្រកាន់ផ្សេងៗនៅក្នុងឆាកនយោបាយរបស់លោកជាច្រើនឆ្នាំមកហើយ។ ក្នុងចំណោមនោះ ដំណឹងមួយអះអាងថាលោក ហ៊ុន សែន បានទទួលមរណភាព ត្រូវបានចែកចាយ និងផ្សព្វផ្សាយនៅតាមបណ្តាញសង្គមយ៉ាងផុសផុល។ ការអះអាងមួយនេះ ត្រូវបានប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើននាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា ការអះអាងមួយនេះ គឺមិនត្រឹមត្រូវនោះទេ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពកម្រងផ្កាដោយមានរូបថតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបុណ្យសពមួយ។ រូបថតនេះ ត្រូវបានចែកចាយទៅក្នុងក្រុមហ្វេសប៊ុកមួយឈ្មោះថា TV Sorn Dara ដោយភ្ជាប់ជាមួយនឹងការសរសេរថា «ដំណឹងមរណភាព»។ រូបថតជាមួយសំណេរនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុក បានសរសេររៀបរាប់ថា «កើតបញ្ច្រាសជើង ងាប់បញ្ច្រាសទិស»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact […]
Continue Reading