Fact-Check: តើរូបថតនេះគឺជាសោកនាកម្មដោយសារកូវីដ-១៩នៅប្រទសថៃមែនឬទេ?
ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩នៅក្នុងប្រទេសថៃ ត្រូវបានចែករំលែកជារឿយៗនៅលើបណ្ដាញសង្គមពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។ ក្នុងនោះ រូបថតមួយសន្លឹក ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា រូបថតនោះ គឺជាទិដ្ឋភាពនៃសោកនាដកម្មបណ្ដាលមកពីកូវីដ-១៩នៅប្រទេសថៃ។ រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តគ្នាជាច្រើនដង។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរកឃើញថា ការអះអាងលើរូបថតនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកនៅក្នុងក្រុមបណ្ដាញសង្គមមួយ ដែលបង្ហាញក្រុមនិស្សិតគោរពសព ដែលត្រូវបានវេបខ្ចប់នៅក្នុងថង់កៅស៊ូ។ អ្នកប្រើប្រាស់បណ្ដាញសង្គមដដែលនេះ អះអាងថា រូបថតនេះ បង្ហាញពីសោកនាដកម្មនៃស្ថានភាពកូវីដ-១៩នៅក្នុងប្រទេសថៃ។ អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ ថែមទាំងអះអាងផងដែរថា ប្រទេសថៃរកឃើញករណីឆ្លងថ្មីជិត ២ម៉ឺននាក់ និងស្លាប់ ២០០នាក់ក្នុងមួយថ្ងៃ។ រូបថតព្រមជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក រួមជាមួយការបញ្ចេញប្រតិកម្មកើតទុក្ខផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកដែលរៀបរាប់ថា «ស្ថានភាពនៅថៃ មិនទាន់ហួសពេលទេខ្មែរយើងទ្រាំនៅផ្ទះសិនទៅ បើគ្មានការចាំបាច់ មើលថៃជាគំរូទៅ ឆ្លង ១ថ្ងៃជិត ២០០០០នាក់ ស្លាប់មួយថ្ងៃ ២០០នាក់ សោកនាដកម្ម ការពារខ្លួនអ្នកស្មើនឹងការពារក្រុមគ្រួសារអ្នក សូមកុំជួបជុំគ្នាផឹកស៊ីអី ប្រយ័ត្នស្ដាយក្រោយ ស៊ែរតៗគ្នាផង រូបភាពថ្មីពីថៃ»។ Facebook Post | Archived […]
Continue Reading