រូបថតលោក ផែង វណ្ណៈ ជាប់ខ្នៅដៃ គឺជារូបភាពកាត់តតែប៉ុណ្ណោះ
ថ្មីៗនេះ លោកស្រី ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ពាក្យបណ្តឹងទៅលើលោក ផែង វណ្ណៈ អ្នកប្រើប្រាស់ហ្វេសប៊ុកដ៏ល្បីឈ្មោះ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយអំពីជម្លោះគ្រួសារអ្នកអត្ថាធិប្បាយកម្មវិធីប្រកួតបាល់ទាត់ លោក ជឿន ប៊ុនចក់ ហៅ ជីកចក់ និងអ្នកលក់ឡេនៅលើបណ្ដាញសង្គម អ្នកនាង ទ្រិញ ផល្លា។ បន្ទាប់មក រូបថតមួយសន្លឹក ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម ដែលបង្ហាញឱ្យឃើញ លោក ផែង វណ្ណៈ ត្រូវបានចាប់ខ្លួនជាមួយដៃជាប់ខ្នោះ។ រូបថតមួយសន្លឹកនេះ ត្រូវបានចែករំលែកបន្តគ្នាជាច្រើនដង និងត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកបញ្ចេញប្រតិកម្ម និងមតិចម្រុះផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថត និងការអះអាងដែលទំព័រហ្វេសប៊ុក បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជាមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា «𝕭𝖊𝖙-បេទី» បានចែករំលែកនូវរូបថតមួយសន្លឹក ដែលបង្ហាញឱ្យឃើញ លោក ផែង វណ្ណៈ ត្រូវបានចាប់ខ្លួន […]
Continue Reading