តើ​គុណភាព​ខ្យល់​នៅ​រាជ​ធានី​ភ្នំពេញ​​ស្ថិត​នៅ​ក្នុង​កម្រិត​បែប​ណា​?

នៅ​សប្ដាហ៍​នេះ គុណភាព​ខ្យល់​នៅ​រាជ​ធានី​ភ្នំពេញ បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​យ៉ាង​ផុស​ផុល​របស់​មហាជន បន្ទាប់​ពី​ក្រសួង​បរិស្ថាន​អះអាង​ថា គុណភាព​ខ្យល់​នៅ​ទីក្រុង​មួយ​នេះ​នៅ​ល្អ​នៅ​ឡើយ ប៉ុន្តែ មហាជន​នៅ​លើ​បណ្ដាញ​សង្គម បាន​បង្ហាញ​មតិ​មិន​យល់​ស្រប​នោះ​ឡើយ។ តើ​គុណភាព​ខ្យល់​នៅ​រាជ​ធានី​ភ្នំពេញ​ស្ថិត​នៅ​កម្រិត​ណា? ​ព័ត៌មានខាង​លើ​ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​បែប​ និង​មតិ​យោបល់​ដ៏​ច្រើន​ អំពី​បញ្ហា​មួយ​នេះ​​នៅ​លើ​បណ្ដាញ​សង្គម​។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញពី​ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «តើ​ជា​អ័ព្ទ​ ឬ​ជា​ខ្យល់​ពុល​នៃ​ធូលី​ម៉ដ្ឋល្អិត​ដូច​នៅ​ប្រទេស​ថៃ​? សូម្បី​តែ​ជូន​ដំណឹង​ឲ្យ​រាស្រ្ត​ប្រុងប្រយ័ត្ន​ និង​ពាក់​ម៉ាស់​ក៍ មិន​ទាន់​លឺ​ស្ថាប័ន​ណា​បន្លឺ​វាចារ​មួយ​ម៉ាត់​ផង​»​។​ Facebook Post | Archived Link អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ ក៏​បាន​ធ្វើ​ការ​ចោទ​សួរ​អំពី​មូលហេតុ​ និង​ដើម​ចម​នៃ​ការ​មាន​កំហាប់​ខ្យល់​ពុល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដោយ​អាច​ជា​ការ​រង​ឥទ្ធិពល​ ពិ​ការ​ឆេះ​ព្រៃ​នៅ​រដ្ឋ​ California សហរដ្ឋអាមេរិក​ កាលពី​ថ្មី​ៗ​នេះ​។​ Facebook Post | Archived Link ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ បរិមាណ​ខ្យល់​ពុល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ គឺ​មាន​កម្រិត​បំពុល​ខ្ពស់​ជាង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ទៅ​​ទៀត​ ដោយ​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​មាន​ការ​ពាក់​ម៉ាស់​ និង​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ខាង​ផ្លូវ​ដក​ដង្ហើម​។​ Facebook Post | Archived Link ក្រុម​ការ​ងារ​របស់​ Fact […]

Continue Reading