ការ​អះអាង​មិន​ត្រឹម​ត្រូវ​មួយ​ថា កម្ពុជា​នឹង​បិទ​បណ្ដាញ​សង្គម Facebook

នៅ​ចុង​ខែ​មិថុនា​កន្លង​មក​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​លុប​ចោល​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក បន្ទាប់​ពី​​ក្រុម​ប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​ខ្លឹមសារព័ត៌មាន​របស់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​ទាមទារ​ឱ្យ​ព្យួរ​​ទំព័រ​ហ្វេសប៊ុក​របស់​មេដឹកនាំ​កម្ពុជា​រូប​នេះ។ លោក ហ៊ុន សែន ក៏​បាន​គំរាម​បិទ​បណ្ដាញ​សង្គម​នេះ​ផង​ដែរ។ ទន្ទឹម​គ្នា​នេះ ការ​អះអាង​មួយ​បាន​លើក​ឡើង​ថា បណ្ដាញ​សង្គម​ហ្វេសប៊ុក នឹង​ត្រូវ​បិទ​មិន​ឱ្យ​ប្រជាជន​កម្ពុជា​ប្រើ​ប្រាស់​នោះ​ឡើយ និង​បាន​ប្រាប់​ឱ្យ​ត្រៀម​ខ្លួន​សម្រាប់​ការ​វិវត្ត​នេះ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បណ្ដាញ​សង្គម​ហ្វេសប៊ុក​ នឹង​ត្រូវ​បិទ​មិន​ឱ្យ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​នេះ​បណ្ដេញ និង​ហាម​ឃាត់​បុគ្គលិក ២២​នាក់​របស់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​មួយ​នេះ ពី​ប្រទេស​កម្ពុជា។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​យ៉ាងច្រើន​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «សូម​ត្រៀម​ចិត្ត​ទៅ Facebook ប្រហែល​ជា​នឹង​បិទ​ទាំង​ស្រុង ក្រោយ​មាន​ការ​បណ្ដេញ​បុគ្គលិក​ទាំង ២២​នាក់​ចេញ។ អាណិត​តែ​អ្នក​លក់​ផលិត​[ផល]ផ្សេងៗ​លើ FB និង​អ្នក Live បែប​ស៊ី​អារម្មណ៍​មិន​ដឹង​មាន​អី​ទៀត»។ Facebook Post | Archived Link […]

Continue Reading