តើព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាព្រះសង្ឃអាក្រក់ដូចការអះអាងមែនឬទេ?
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ បានអះអាងថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាសង្ឃក្លែងក្លាយ ប្រព្រឹត្តអំពើសាហាវព្រៃផ្សៃ និងប្រព្រឹត្តអំពើខុសច្បាប់។ ការអះអាងនេះ ទទួលបានការចែករំលែកជាច្រើនដងលើនៅលើបណ្ដាញសង្គម ហើយក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិផ្សេងៗ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «អាខ្មៅម្នាក់នេះ ជាមនុស្សបាតផ្សារ សាហាវព្រៃផ្សៃ ប្រព្រឹត្តតែអំពើខុសច្បាប់ ដល់តែច្បាប់ចាត់ការ វាបានរត់គេចខ្លួនទៅពួនសំងំនៅក្រៅប្រទេសបានលួចលាក់ធ្វើជាសង្ឃក្លែងក្លាយ ដើរបោកគេឯង ដើម្បីជីវិតរស់ដែលខ្លួនបានរត់គេចចេញពីសំណាញ់ច្បាប់»។ Facebook Post | Archived Link ការអះអាងខាងលើនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅព្រះសង្ឃមួយអង្គថា ជា«ក្មេងពាល» និងជាព្រះសង្ឃក្លែងក្លាយដោយគ្រាន់តែគ្រងស្បងចីវរតែប៉ុណ្ណោះ។ សូមស្ដាប់ និងទស្សនាវីដេអូលោក ហ៊ុន សែន ថ្លែងជាសាធារណៈកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានដើមអម្ពិល (DAP News)។ Archived Link ការថ្លែងរបស់លោក ហ៊ុន សែន ក៏ត្រូវបានចុះផ្សាយដោយសារព័ត៌មាន […]
Continue Reading