តើអ្នកក្លែងបន្លំប័ណ្ណចូលកម្មវិធីបិទស៊ីហ្គេមនឹងត្រូវផាកពិន័យ និងជាប់ឃុំមែនឬទេ?
ខណៈដែលកម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នឹងប្រព្រឹត្តទៅនៅថ្ងៃនេះ ការអះអាងដ៏ផុសផុលមួយ បានលើកឡើងថា អ្នកក្លែងបន្លំប័ណ្ណចូលរួមក្នុងកម្មវិធីមួយនេះ នឹងត្រូវប្រឈមមុខនឹងការផាកពិន័យ ២លានរៀល និងត្រូវចាប់ដាក់ឃុំ ២៤ម៉ោងផងដែរ។ ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុក ហើយមានការបញ្ចេញមតិយោបល់យ៉ាងច្រើន។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ គឺជាព័ត៌មានមិនត្រឹមត្រូវ។ SOCIAL MEDIAL CLAIM ការអះអាងមួយដែលកំពុងតែល្បីព្រោងព្រាតលើបណ្ដាញសង្គមនៅថ្ងៃនេះ បានលើកឡើងថា អ្នកក្លែងបន្លំប័ណ្ណចូលរួមកម្មវិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២នាថ្ងៃស្អែកនេះ នឹងត្រូវទទួលរងការពិន័យជាប្រាក់រហូតដល់ ២លានរៀល និងដាក់ឃុំខ្លួនរយៈពេល ២៤ម៉ោង។ ការអះអាងនេះ ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតលើបណ្ដាញសង្គមនៅថ្ងៃនេះ ខណៈអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ក៏បានបញ្ចេញមតិយ៉ាងច្រើន និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះនៅលើបណ្ដាញសង្គមនូវការអះអាងមួយដែលរៀបរាប់ថា «ដោយសារអ្នកក្លែង pass កាលពីថ្ងៃបើកជាង ២០០០នាក់ យើងខ្ញុំសូមជម្រាបជូនថា ថ្ងៃបិទបើចាប់បានបុគ្គលណាយក pass ទៅ copyបន្លំចាប់បាន គឺផាកពិន័យ២លានរៀល និងយកទៅឃុំ២៤h សូម share ព័ត៌មាននេះផង»។ Facebook Post | Archived Link ការអះអាងនេះ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀតយកទៅបង្ហោះបន្ត ហើយក៏ទទួលបានការចែករំលែក […]
Continue Reading