វីដេអូក្រាហ្វិកមួយត្រូវបានចែករំលែកមិនត្រឹមត្រូវថាជាទិដ្ឋភាពរញ្ជួយដីនៅកាណាដា
បន្ទាប់ពីរញ្ជួយដីមួយបានវាយប្រហារប្រទេសកាណាដាកាលពីថ្មីៗនេះ វីដេអូឃ្លីបមួយដែលបង្ហាញអគារញ័រ និងបានដួលរលំ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេរថា វាជាហេតុការណ៍រញ្ជួយដីនៅកាណាដា។ ការអះអាងភ្ជាប់ដោយវីដេអូខាងលើ ត្រូវបានចែករំលែកបន្ដជាច្រើនដង និងមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា យើងរកឃើញថា វីដេអូនេះត្រូវបានភ្ជាប់ជាមួយព័ត៌មានមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីពេលថ្មីៗនេះ វីដេអូយ៉ាងផុសផុលមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញទិដ្ឋភាពនៃការរងខូចខាត និងផលប៉ះពាល់ទៅលើអគារ ជាមួយនឹងការអះអាងថា នោះគឺជាទិដ្ឋភាពនៃគ្រោះរញ្ជួយដីនៅកាណាដាម្សិលមិញ។ ការបង្ហោះដោយភ្ជាប់ទៅនឹងវីដេអូឃ្លីបខាងលើ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាមួយសំណេររៀបរាប់ថា «គ្មានស្រុកណាស្រួលរស់នៅ ជាងស្រុកកំណើតយើងទេ»។ Facebook Post | Archived Link ដូចគ្នានេះ វីដេអូមួយដែលបង្ហាញនូវអគារ CN ស្ថិតនៅក្នុងទីក្រុងតូរ៉ុនតូ (Toronto) ប្រទេសកាណាដា បានដួលរលំ ក៏ត្រូវបានរកឃើញ និងបង្ហោះដោយអ្នកប្រើប្រាស់បណ្ដាញសង្គម TikTok ដទៃទៀតផងដែរ។ TikTok Link | Archived Link វីដេអូឃ្លីបដូចគ្នាខាងលើ ក៏ត្រូវបានរកឃើញ និងចែកចាយយ៉ាងផុសផុលនៅលើគេហទំព័រវីដេអូ YouTube ផងដែរ […]
Continue Reading