រូបច​ម្លា​ក់នៅ​ប្រទេសហ្គាណា​ ត្រូវ​បាន​អះអាង​​មិន​ត្រឹម​ត្រូវ​ថា ជាស្ត្រីខ្មែរ​ក្នុង​​សម័យ​ខ្មែរ​ក្រហម​

ស្រប​ពេល​ប្រវត្តិសាស្ត្រ​​កម្ពុ​ជា និង​វៀតណាម​ តែង​​តែ​​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​ និង​​ការ​​ចែក​​រំលែក​នៅ​លើ​​បណ្ដាញ​សង្គម​ជា​រឿយ​ៗ​​នោះ រូបថត​មួ​យ​សន្លឹក​ដែល​បង្ហាញ​រូប​ចម្លាក់​ស្ដ្រី​ៗ​មួយ​កំណាត់​ខ្លួន​​កប់​នៅ​ក្នុង​ដី​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ការ​ធ្វើ​ទារុណ​កម្ម​ទៅ​លើ​ស្រ្ដី​ខ្មែរ​​ពី​​សំណាក់​ជន​ជាតិ​វៀតណាម​។ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែកចាយ​ និង​បញ្ចេញ​មតិ​ប្រតិកម្ម​ជា​ច្រើន​យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០២៣​ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​រូប​ចម្លាក់​ស្ត្រី​ត្រូវ​បាន​ដាក់​ខ្នោះ​នៅ​នឹង​លើ​រាង​កាយ​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណរ​រៀបរាប់​ថា វា​ជា​ស្ត្រី​កម្ពុជា​ក្នុង​សម័យ​ខ្មែរ​ក្រហម​ដែល​ត្រូវ​បាន​វៀតណាម​ចាប់​ខ្លួន និង​ធ្វើ​ទារុណកម្ម។ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេក​ប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​​​ថា​ «​​ស្ដ្រី​ខ្មែរ​សម័យ​ខ្មែរ​ក្រហម​ ត្រូវ​បាន​យួន​ចាប់​ធ្វើ​ទារុណ​កម្ម​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ តាម​រយៈ​គេហទំព័រ​ Reddit​ បង្ហាញ​រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទម្រង់​ […]

Continue Reading