បុរសចំណាស់ជនជាតិកេនយ៉ាម្នាក់ ត្រូវបានភ្ជាប់មិនត្រឹមត្រូវ ថាជាអតីតប្រធានាធិបតីអាហ្វ្រិកខាងកើត
ស្របពេលស៊ូដង់គឺជាប្រទេសអាហ្វ្រិកខាងកើតមួយ ដែលក្រីក្របំផុត និងបានឆ្លងកាត់របបផ្តាច់ការលោក Omar el Béchir អស់ប្រមាណ៣០ឆ្នាំមកហើយ រូបថតមួយសន្លឹកបង្ហាញទិដ្ឋភាពបុរសចំណាស់ម្នាក់ ត្រូវបានបង្ហោះឡើងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដែលបានអះអាងថាជាអតីតមេដឹកនាំនៃប្រទេសអាហ្វ្រិកខាងកើត នៅពេលលោកអស់អំណាច។ ការបង្ហោះ និងអះអាងបែបនេះ ត្រូវបានអ្នកប្រើប្រាស់ជាច្រើន បានចែកចាយ និងបញ្ជេញមតិប្រតិកម្មយ៉ាងផុសផុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងដែលអ្នកប្រើប្រាស់ហ្វេសប៊ុកបង្ហោះនៅលើបណ្តាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតផ្ដាមមួយសន្លឹក បង្ហាញទិដ្ឋភាពបុរសចំណាស់ម្នាក់ ក្នុងសភាពស្គមស្គាំង។ អ្នកប្រើប្រាស់ដដែលខាងលើនេះ បានភ្ជាប់ និងអះអាងបុរសចំណាស់ម្នាក់នោះ ថាគឺជាទិដ្ឋភាពអតីតប្រធានាធិបតីអាហ្វ្រិកខាងកើត នៅពេលលោកអស់តំណែងកាលពីឆ្នាំ២០១៨។ រូបថតបង្ហោះដោយភ្ជាប់ទៅនឹងការអះអាងខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានសរសេររៀបរាប់ថា «វាសនាមនុស្ស មើលមិនឃើញ ស្មានមិនត្រូវ»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo […]
Continue Reading