រូបភាពផ្ទាំងបដាពិធីចុះហត្ថលេខផ្ដល់កម្ចីឥណទានមួយត្រូវបានកាត់ឱ្យខុសពីរូបថតដើម
បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើជាអធិបតីនៃពិធីចុះហត្ថលេខាលើឯកសារផ្ដល់កម្ចីដែលកូរ៉េខាងត្បូងផ្ដល់មកកម្ពុជាកាលពីថ្ងៃសុក្រសប្ដាហ៍មុន ស្រាប់តែមានរូបភាពមួយសន្លឹកដែលបង្ហាញពិធីចុះហត្ថលេខាលើការផ្ដល់កម្ចីដល់ទៅជាង ២ពាន់លានដុល្លារ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ រូបថតនេះ ត្រូវបានចែកចាយ និងបញ្ចេញមតិជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតបង្ហោះដោយអ្នកប្រើប្រាស់ខាងលើនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះរូបពីរសន្លឹក ដែលក្នុងនោះមួយសន្លឹក បានបង្ហាញទិដ្ឋភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមនៅក្នុងកម្មវិធីខ្ជីលុយជាង ២ពាន់លានដុល្លារពីសាធារណរដ្ឋកូរ៉េ។ ការបង្ហោះនេះ ភ្ជាប់ដោយការសរសេររៀបរាប់ថា «ទើបខ្ជីគេបាន ២០០០លានដុល្លារ ភ័យអីចំណាយលើការរៀបចំកម្មវិធី និងឲ្យលុយមនុស្សប៉ុណ្ណឹងនាក់នោះ»។ រូបថតបង្ហោះខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមទាំងស្រុង ចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត និងការអះអាងខាងលើនេះតាមរយៈ Google […]
Continue Reading