រូបថត​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​នៅ​ថៃ​បង្ក​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ក្នុង​ចំណោម​សាធារណជន​កម្ពុជា

ខណៈ​ដែល​គុណភាព​សំណង់​សាធារណៈ​តែង​តែ​រង​ការ​រិះគន់​ពី​មហាជន​​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ រូបថត​ការដ្ឋាន​សំណង់​បេតុង​មួយ​ដែល​គ្មាន​រែង​ដែក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ន័យ​ថា ការដ្ឋាន​សាង​សង់​ផ្លូវ​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រដ្ឋាភិបាល​ទទួល​រង​ការ​រិះគន់​បន្ថែម​ទៀត​ បន្ទាប់​ពី​រូបថត​នេះ​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបភាព​​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការអះអាង​លើ​បណ្ដាញ​សង្គម រូបថត​​ដែល​បង្ហាញ​ការ​សាង​សង់​ផ្លូវ​ចាក់​បេតុង​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ដើម​ខែ​នេះ​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា វា​ជា​ការ​សាង​សង់​ផ្លូវ​បេតុង​មួយ​ដោយ​ពុំ​មាន​ដាក់​ដែក​បង្កប់​នៅ​ក្នុង​ល្បាយ​បេតុង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ព័ត៌មាន​នេះ​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​បែប​ និង​មតិ​យោបល់​រិះគន់​ដ៏​ច្រើន​ ដែល​ជឿ​ថា ដំណើរការ​​សាង​សង់​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះពិត​ជា​កើត​ឡើង​នៅ​កម្ពុជា​មែន។ ខាង​ក្រោម​នេះ គឺជា​រូបភាព​ផ្ដាម​ចេញ​សំណេរ​នៅ​ផ្សព្វផ្សាយ​នៅ​លើ​​បណ្ដាញ​សង្គម​​នៅ​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “ចាក់​សិន ចាំ​គាស់​ដាក់​ដែក​តាម​ក្រោយ ឬ​យ៉ាងណា?”។ Facebook Post | Archived រូបថត​ដូច​គ្នានេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​រាប់​សិប​​ដង។ ខាង​ក្រោម​នេះ  គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នេះ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់ថា “ចាក់​សិន ចាំ​គាស់​ដាក់​ដែក​តាម​ក្រោយ ឬ​យ៉ាងណា? ដឹង​ស្រុក​ណា​ទេ​លោក​អើយ?”។ Facebook Post | Archived Link Facebook Post | Archived Link រូបថត​ដូច​គ្នា​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ។ គេ​អាច​មើល​រូបថត​ដូច​គ្នា​នេះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ […]

Continue Reading