រូបថតការដ្ឋានសាងសង់ផ្លូវបេតុងនៅថៃបង្កឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណជនកម្ពុជា
ខណៈដែលគុណភាពសំណង់សាធារណៈតែងតែរងការរិះគន់ពីមហាជនជាច្រើនឆ្នាំមកហើយនោះ រូបថតការដ្ឋានសំណង់បេតុងមួយដែលគ្មានរែងដែក ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមក្នុងន័យថា ការដ្ឋានសាងសង់ផ្លូវនេះស្ថិតនៅក្នុងប្រទេសកម្ពុជា។ រដ្ឋាភិបាលទទួលរងការរិះគន់បន្ថែមទៀត បន្ទាប់ពីរូបថតនេះត្រូវបានបង្ហោះព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា រូបភាពនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម រូបថតដែលបង្ហាញការសាងសង់ផ្លូវចាក់បេតុងមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមនៅដើមខែនេះជាមួយសំណេរក្នុងន័យថា វាជាការសាងសង់ផ្លូវបេតុងមួយដោយពុំមានដាក់ដែកបង្កប់នៅក្នុងល្បាយបេតុងនៅក្នុងប្រទេសកម្ពុជា។ ព័ត៌មាននេះត្រូវបានចែករំលែកយ៉ាងព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ព្រមទាំងការបញ្ចេញប្រតិកម្មចម្រុះបែប និងមតិយោបល់រិះគន់ដ៏ច្រើន ដែលជឿថា ដំណើរការសាងសង់ផ្លូវបេតុងមួយខ្សែនេះពិតជាកើតឡើងនៅកម្ពុជាមែន។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញសំណេរនៅផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “ចាក់សិន ចាំគាស់ដាក់ដែកតាមក្រោយ ឬយ៉ាងណា?”។ Facebook Post | Archived រូបថតដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតដែរ ដែលនាំឱ្យមានការចែករំលែកបន្តរហូតដល់រាប់សិបដង។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតនេះនៅក្នុងក្រុមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “ចាក់សិន ចាំគាស់ដាក់ដែកតាមក្រោយ ឬយ៉ាងណា? ដឹងស្រុកណាទេលោកអើយ?”។ Facebook Post | Archived Link Facebook Post | Archived Link រូបថតដូចគ្នានេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតដែរ។ គេអាចមើលរូបថតដូចគ្នានេះតាមរយៈតំណភ្ជាប់នៅទីនេះ […]
ខណៈដែលគុណភាពសំណង់សាធារណៈតែងតែរងការរិះគន់ពីមហាជនជាច្រើនឆ្នាំមកហើយនោះ រូបថតការដ្ឋានសំណង់បេតុងមួយដែលគ្មានរែងដែក ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមក្នុងន័យថា ការដ្ឋានសាងសង់ផ្លូវនេះស្ថិតនៅក្នុងប្រទេសកម្ពុជា។ រដ្ឋាភិបាលទទួលរងការរិះគន់បន្ថែមទៀត បន្ទាប់ពីរូបថតនេះត្រូវបានបង្ហោះព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា រូបភាពនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
រូបថតដែលបង្ហាញការសាងសង់ផ្លូវចាក់បេតុងមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមនៅដើមខែនេះជាមួយសំណេរក្នុងន័យថា វាជាការសាងសង់ផ្លូវបេតុងមួយដោយពុំមានដាក់ដែកបង្កប់នៅក្នុងល្បាយបេតុងនៅក្នុងប្រទេសកម្ពុជា។
ព័ត៌មាននេះត្រូវបានចែករំលែកយ៉ាងព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ព្រមទាំងការបញ្ចេញប្រតិកម្មចម្រុះបែប និងមតិយោបល់រិះគន់ដ៏ច្រើន ដែលជឿថា ដំណើរការសាងសង់ផ្លូវបេតុងមួយខ្សែនេះពិតជាកើតឡើងនៅកម្ពុជាមែន។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញសំណេរនៅផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “ចាក់សិន ចាំគាស់ដាក់ដែកតាមក្រោយ ឬយ៉ាងណា?”។
រូបថតដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតដែរ ដែលនាំឱ្យមានការចែករំលែកបន្តរហូតដល់រាប់សិបដង។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតនេះនៅក្នុងក្រុមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “ចាក់សិន ចាំគាស់ដាក់ដែកតាមក្រោយ ឬយ៉ាងណា? ដឹងស្រុកណាទេលោកអើយ?”។
រូបថតដូចគ្នានេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតដែរ។ គេអាចមើលរូបថតដូចគ្នានេះតាមរយៈតំណភ្ជាប់នៅទីនេះ Link 1 (archived), Link 2 (archived), Link 3 (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើការអះអាងខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search យើងបានរកឃើញព័ត៌មាននៃការបកស្រាយរបស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបញ្ជាក់ថា រូបថតមួយសន្លឹកនេះ មិនមែនជាដំណើរការសាងសង់ផ្លូវថ្នល់នៅក្នុងប្រទេសកម្ពុជានោះឡើយ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា រូបថតនៃការសាងសង់ផ្លូវបេតុងគ្មានដាក់ដែកនេះ គឺជាការសាងសង់ផ្លូវបេតុងមួយនៅក្នុងខេត្តមួយនៅប្រទេសថៃ។
តាមរយៈ Google Reverse Image Search យើងក៏បានរកឃើញរូបថតដូចគ្នានេះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ដោយទំព័រហ្វេសប៊ុកមួយឈ្មោះជាភាសាថៃថា ปฏิบัติการหมาเฝ้าบ้าน។
សំណេរជាភាសាថៃដោយទំព័រហ្វេសប៊ុកមួយនេះ រៀបរាប់ក្នុងន័យចោទសួរអំពីគុណភាពផ្លូវបេតុងដែលសាងសង់នៅតំបន់ជនបទនៃខេត្តមួយដោយពុំមានរាយដែកបង្កប់ក្នុងល្បាយស៊ីម៉ង់តិ៍ឡើយ។
ទំព័រហ្វេសប៊ុកដដែលនេះ បានបញ្ជាក់នៅក្នុងផ្នែកបញ្ចេញមតិថា សំណង់ផ្លូវបេតុងនេះស្ថិតនៅក្នុងឃុំឡាំផៈយ៉ា នៃស្រុកបានឡេន ខេត្តនគរបឋម ប្រទេសថៃ។
ក្រុមការងារ Fact Crescendo បានសាកសួរទៅកាន់ទំព័រហ្វេសប៊ុកឃុំឡាំផៈយ៉ា (เทศบาลตำบลลำพญา อำเภอบางเลน จังหวัดนครปฐม) ហើយជំទប់ទី១នៃឃុំឡាំផៈយ៉ា អ្នកស្រី Chayanan Kaewaudomrat បានទទួលស្គាល់រូបថតនោះ គឺជារូបថតនៃការសាងសង់ផ្លូវបេតុងនៅក្នុងឃុំរបស់អ្នកស្រី មិនមែនជារូបថតមកពីប្រទេសកម្ពុជានោះឡើយ។
អ្នកស្រី Chayanan Kaewaudomrat បញ្ជាក់បន្ថែមថា កំណាត់ផ្លូវនេះត្រូវបានសាងសង់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលបានដាក់តម្រៀបដែកនៅផ្នែកខាងលើនៃបេតុង ដែលអាចឱ្យផ្នែកត្រួតពិនិត្យផ្លូវអាចឃើញដែកដែលត្រូវបានប្រើប្រាស់នៅក្នុងសំណង់ផ្លូវបេតុង។
ជាងនេះទៅទៀត មន្ត្រីមូលដ្ឋានរូបនេះ បានផ្ញើរូបថតមួយចំនួនដែលបង្ហាញលក្ខណៈបច្ចេកទេសនៃការសាងសង់ផ្លូវនៅក្នុងឃុំឡាំផៈយ៉ា ស្ថិតនៅក្នុងស្រុកបានឡេន ខេត្តនគរបឋម។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតនៃការដ្ឋានសាងសង់ផ្លូវបេតុងមួយនេះ មិនមែនជាការដ្ឋានសាងសង់ផ្លូវបេតុងនៅជនបទក្នុងប្រទេសកម្ពុជាទេ។ រូបថតនេះ គឺជាការដ្ឋានសាងសង់ផ្លូវបេតុងនៅក្នុងឃុំមួយនៃខេត្តនគរបឋម ប្រទេសថៃ កាលពីខែមិថុនាកន្លងមកនេះ។
Title:រូបថតការដ្ឋានសាងសង់ផ្លូវបេតុងនៅថៃបង្កឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណជនកម្ពុជា
Written By: Jay UdomResult: Misleading