បុរស​ឥណ្ឌា​ស្ទូង​ស្រូវ​លើ​ផ្លូវ​បែក​ភក់ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​បក​ស្រាយ​ខុស

រូបថត និង​វីដេអូ​ជាច្រើន ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជារៀង​រាល់​ថ្ងៃ ក្នុង​នោះ​មាន​រូបថត និង​វីដេអូ​មួយ​ចំនួន ត្រូវ​បាន​បក​ស្រាយ​ខុស​ពី​អត្ថន័យ​ដើម​របស់​វា។ ក្នុង​ចំណោម​នោះ មាន​រូបថត​មួយ​សន្លឹកដែល​បង្ហាញ​បុរស​ម្នាក់​ស្ទូង​ស្រូវ​នៅ​លើ​កំណាត់​ផ្លូវ​បែក​ភក់​មួយ​កន្លែង ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​រៀបរាប់​ថា បុគ្គល​ជោគ​ជ័យ គឺ​ជា​បុគ្គល​ចេះ​ឆ្លៀត​ឱកាស។ រូបថត​រួម​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ដែល​មាន​គណនី​ហ្វេសប៊ុក​រាប់​សែន​ជា​សមាជិក។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បក​ស្រាយ​មិន​ត្រឹម​ត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា​កន្លង​មក​នេះ គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Vireak Stone បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​បុរស​ម្នាក់​ស្ទូង​ស្រូវ​នៅ​ត្រង់​កំណាត់​ផ្លូវ​មួយ​កន្លែង។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​សរសេរ​ថា បុរស​នៅ​ក្នុង​រូបថត​នោះ បាន​ដាំ​ដុះ​នៅ​លើ​ផ្លូវ​មាន​ភក់​បែប​នេះ គឺ​ជា​ការ​ឆ្លៀត​ឱកាស​របស់​បុគ្គល​ជោគជ័យ។ ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​ប៉ុស្តិ៍​របស់​ខ្លួន​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​ការ​បញ្ចេញ​មតិយ៉ាង​ច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប។ ខាង​ក្រោម​នេះ គឺជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក Vireak Stone ដែល​រៀបរាប់​ថា «បុគ្គល​ជោគជ័យ​គឺ​ជា​បុគ្គល​ដែល​ចេះ​ឆ្លៀត​ឱកាស»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ និង​អត្ថន័យ​ពិត​ប្រាកដ​នៃ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search […]

Continue Reading