គន្លឹះ​មួយ​ចំនួន​សម្រាប់​កត់​សម្គាល់​​ព័ត៌មាន​ក្លែងក្លាយ​ ឬ​ព័ត៌មាន​មិន​ត្រឹមត្រូវ​

​​ សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ ដែល​បាន​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន បាន​ឱ្យ​ដឹង​ថា ក្រសួង​បាន​កត់ត្រា​ព័ត៌មាន​ក្លែង​ក្លាយ​ ១,៧០១​ករណី​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២៤​នេះ ដោយ​បាន​កើន​ឡើង ១២​ភាគរយ​បើ​ធៀប​ទៅ​នឹង​តួលេខ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៣។ សម្រាប់​ឆ្នាំ​២០២៣​ទាំង​មូល ក្រសួង​បាន​កត់ត្រា​ព័ត៌មាន​ក្លែង​ក្លាយ​ជាង ៣,០០០​ករណី។ នៅ​ក្នុង​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​ទៀត​របស់​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ សង្គម​ស៊ីវិល​ដែល​ធ្វើការ​ខាង​តស៊ូ​មតិ​ក្នុង​វិស័យ​ព័ត៌មាន បានចោទ​សួរ​អំពី​សុក្រឹត្យ​ភាព និង​របៀប​ដែល​ក្រសួង​ព័ត៌មាន​ចាត់​ថ្នាក់ និង​វាយ​តម្លៃ​ព័ត៌មាន​ក្លែងក្លាយ បន្ទាប់​ពី​ឃើញ​កំណើន​នៃ​តួលេខ​ព័ត៌មាន​ក្លែង​ក្លាយ​ចេញ​ដោយ​ក្រសួង។ កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​មក​នេះ អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ “ញុះញង់”​ បន្ទាប់​ពី​លោក​បាន​បង្ហោះ​រូបថត​ចំនួន ២​សន្លឹក ដែល​ត្រូវ​បាន​ស្ថាប័ន​រដ្ឋាភិបាល​ចាត់​ទុក​ជា​​ព័ត៌មាន ​“ក្លែង​ក្លាយ”។ ដោយ​ហេតុ​​នេះ Fact Crescendo សូម​ផ្ដល់​ជូន​នូវ​ខ្លឹមសារ​សង្ខេប​នៃ​ព័ត៌មាន​ក្លែង​ក្លាយ និង​គន្លឹះ​កត់​សម្គាល់​ព័ត៌មាន​ក្លែង​ក្លាយ​សម្រាប់​មហាជន​ទូទៅ​ដូច​ខាង​ក្រោម៖ អ្វី​ទៅ​គឺ​ជា​ព័ត៌មាន​ក្លែងកាយ​ ព័ត៌មាន​ក្លែងក្លាយ​ ឬ​ព័ត៌មាន​មិន​ត្រឹមត្រូវ​ គឺជា​ព័ត៌មាន​ រឿងរ៉ាវ​ ឬ​ការ​បោកបញ្ឆោត​ ដែល​បង្កើត​ឡើង​ក្នុង​ចេតនា​ផ្តល់​ព័ត៌មាន​ខុស​ ឬ​បោក​បញ្ឆោតអ្នកអាន​។ រឿង​ទាំង​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​មាន​ឥទ្ធិពល​លើ​ទស្សនៈ​របស់​អ្នក​ប្រើ​ប្រាស់​នៅ​តាម​បណ្ដាញ​សង្គម​ ឬ​បង្ក​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ ហើយ​ជា​រឿយៗ​អាចជា​អាជីវកម្ម​រក​ប្រាក់​ចំណេញ​សម្រាប់​អ្នក​ផ្សព្វ​ផ្សាយនៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ ព័ត៌មាន​ក្លែងក្លាយ អាច​បញ្ឆោត​មនុស្ស​ដោយ​មើល​ទៅ​ដូចជា​គេហទំព័រ​ដែល​គួរឱ្យទុកចិត្ត​ ឬ​ប្រើ​ឈ្មោះ​ស្រដៀង​គ្នា​ និង​អាសយដ្ឋាន​គេហទំព័រ​ទៅ​កាន់​ស្ថាប័ន​ព័ត៌មាន​ល្បី​ឈ្មោះ​។ វិធី​សាស្ត្រ​មួយ​ចំនួន​ដើម្បី​កំណត់​ និង​ទប់ស្កាត់​ការ​ចែក​ចាយ​ព័ត៌មាន​ក្លែងកាយ​ ប្រសិន​បើ​យើង​​មិន​ច្បាស់​ថា​ រូប​នោះ​ពិត​ឬ​អត់​ […]

Continue Reading