អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពុំមានការរៀបចំកម្មវិធីលក់ឥវ៉ាន់ប្រចាំឆ្នាំរបស់ខ្លួននោះទេ
ខណៈដែលការឆបោកតាមអនឡាញត្រូវបានធ្វើឡើងតាមរូបភាពផ្សេងនោះ ការផ្សព្វផ្សាយមួយលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កំពុងរៀបចំលក់ឡៃឡុងប្រចាំឆ្នាំនូវឥវ៉ាន់គ្មានម្ចាស់នៅឯព្រលានយន្តហោះ។ ការផ្សព្វផ្សាយនេះ ទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ ទោះជាយ៉ាងណា យើងបានរកឃើញថា ការផ្សព្វផ្សាយនេះ គឺជាការបោកបញ្ឆោតតាមអនឡាញតែប៉ុណ្ណោះ។ ការអះអាងលើបណ្ដាញសង្គម ការផ្សព្វផ្សាយមួយនៅលើបណ្ដាញសង្គមកាលពីថ្មីៗនេះ បានប្រកាសថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកំពុងរៀបចំការលក់ឥវ៉ាន់ ក្នុងតម្លៃ ៨៤០០រៀល។ ការផ្សព្វផ្សាយការដាក់លក់បែបនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងនៅលើបណ្ដាញសង្គម និងទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ហ្វេសប៊ុកដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការផ្សព្វផ្សាយខាងលើ ដែលបានរៀបរាប់ថា «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកំពុងរៀបចំការលក់ឥវ៉ាន់ប្រចាំឆ្នាំរបស់ខ្លួនដោយមិនទាមទារសំណង»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចោទសួរថា តើនេះគឺជាការពិតឬយ៉ាងណា ហើយចាប់ផ្ដើមផ្ទៀងផ្ទាត់ការពិតតាមរយៈព័ត៌មាននានាចុងក្រោយ និងការបកស្រាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃកម្ពុជា។ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department បានផ្សព្វផ្សាយទៅដល់អ្នកប្រើប្រាស់អំពីករណីការឆបោកបញ្ឆោតតាមរយៈ ប្រព័ន្ធសារអនឡាញមួយ (Phishing Link)។ ការផ្សព្វផ្សាយបែបនេះ បានកើតឡើងស្របពេលមានការផ្សព្វផ្សាយយ៉ាងផុសផុលអំពីការដាក់លក់ប្រចាំឆ្នាំរបស់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅក្នុងតម្លៃទាបមួយ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «ថ្មីៗនេះ […]
Continue Reading