រាជ​វាំង​ច្រាន​ចោល​រាជសារ​ក្លែង​ក្លាយ​និមន្ត​ព្រះ​សង្ឃ​មួយ​អង្គ​ចូល​រួម​បុណ្យ​កឋិនទាន

បន្ទាប់​ពី​ព្រះតេជគុណ វន វាសី ចន្ទមុនី បាន​ល្បី​ព្រះ​នាម​នៅ​លើ​បណ្ដាញ​សង្គម​នាប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ រាជសារ​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ ដោយ​លើក​ឡើង​ថា ហ្លួង​ម៉ែ​បាន​និមន្ត​ព្រះ​សង្ឃ​អង្គ​នេះ​ចូលរួម​ទេសនា​ក្នុង​ពិធី​បុណ្យ​កឋិនទាន​នៅ​វត្ត​មួយ​នៅ​ឯ​ខេត្ត​កំពត។ រាជសារ​នេះ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រាជសារ​នេះ​ក្លែង​ក្លាយ​តែ​ប៉ុណ្ណោះ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​នៃ​​ព្រះ​រាជសារ​មួយ​សន្លឹក​របស់​ព្រះ​រាជ​វាំង ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ ដែលបាន​លើក​ឡើង​ថា ព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះ​មាតា​នៃ​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី បាន​និមន្ត​ព្រះ​តេជគុណ វន វាសី ចន្ទមុនី ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​កឋិន​ទានដែល​គ្រោង​រៀបចំ​ធ្វើ​ឡើង​នៅ​ឯ​វត្ត​មួយ​ស្ថិត​ក្នុង​ស្រុក​អង្គរជ័យ ខេត្ត​កំពត​ នៅ​ខែ​ក្រោយ​នេះ។ ព្រះតេជគុណ វន វាសី ចន្ទមុនី គឺ​ជា​ព្រះ​សង្ឃ​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​កំពុង​ល្បី​ល្បាញ​លើ​បណ្ដាញ​សង្គម​ថា ជា​សង្ឃ​ធុតង្ត​ និង​មាន​សិល្បិ៍​វិជ្ជាការ ដែល​អូស​ទាញ​បាន​ការ​គោរព​ពី​ប្រជាជន​កម្ពុជា​ជាច្រើន។ ការ​អះអាង​ខាង​លើ​នេះ បាន​បង្ហោះ​មក​ជាមួយ​នូវ​រូបភាព​នៃ​លិខិត​មួយ​ច្បាប់របស់​ព្រះ​រាជ​វាំង ដែល​មាន​ព្រះ​រាជ​ហត្ថលេខា​របស់​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី និង​ព្រះ​មាតា​របស់​ទ្រង់​ផង​ដែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន និង​ទទួល​បាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះអាង​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២៣ ដែលរៀបរាប់​ថា […]

Continue Reading

រូបថត​តម្រួត​ថៃ​ចាប់​ខ្លួន​បុរស​ម្នាក់​សរសេរ​អក្សរ​ខ្មែរ​លើ​របង​​រាជ​វាំង​ថៃ គឺ​ជា​រូបភាព​កាត់ត

​សំណេរ​មាន​ឈ្មោះ «យឹម តន» ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​តាម​កន្លែង​ជាច្រើន​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​តាកែវ។ ថ្មីៗ​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​តម្រួត​ថៃ​ព្យាយាម​ឃាត់​ខ្លួន​បុរស​ម្នាក់​ដែល​សរសេរ​អក្សរ​ខ្មែរ​​​លើ​ជញ្ជាំង​របង​ព្រះ​បរម​រាជ​វាំង​ថៃ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ រូបថត​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​ផង​ដែរ ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គមួយ​ចំនួន ជឿ​ថា​ជា​រូបថត​ពិត​ប្រាកដ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា រូបថត​នេះ គ្រាន់តែ​ជា​រូប​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​សមត្ថកិច្ច​២​នាក់​បម្រុង​ឃាត់​បុរស​ម្នាក់​ដែល​សរសេរ​អក្សរ​ខ្មែរ​នៅ​លើ​ជញ្ជាំង​របង​ខ្ពស់​មួយ​កន្លែង​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​​ជាមួយ​សំណេរ​ចោទ​សួរ​ថា តើ​ហេតុអ្វី​បាន​ជា​សមត្ថកិច្ច​ចាប់​ខ្លួន​បុរស​ម្នាក់​នោះ។ រូបថត​រួម​ជាមួយ​សំណេរ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ ខណៈ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​ការ​បង្ហោះ​រូបថត​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «ម្ដេច​ចាប់​គាត់​អញ្ចឹង»។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត ដែល​សរសេរ​រៀបរាប់​ថា «ខណៈ​នេះ ប្រជា​រាស្ត្រ​នៅ​ទីក្រុង​ភ្នំពេញ នៃ​ព្រះ​នគរ យឹម តន ខ្លះ​កំពុង​ប្រឈម​បត់​ជើង​ធំ​តូច អត់​ទឹក​លាង»។ Facebook Post | Archived Link ចំណែក​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត បាន​បង្ហោះ​រូបថត​ដដែល​នេះដែល​មាន​សំណេរ​ជា​អក្សរ​ខ្មែរ​ «របង​ផ្ទះ យឹម […]

Continue Reading