ការអះអាងមិនត្រឹមត្រូវមួយថា ចម្លាក់នៅប្រាសាទព្រះខ័នរងការគាស់បំផ្លាញថ្មីៗនេះ
ខណៈដែលកម្ពុជាឈានដល់ខួប ១៥ឆ្នាំនៃការដាក់ប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ ការអះអាងមួយដែលផុសផុលនៅលើបណ្ដាញសង្គម បានលើកឡើងថា ចម្លាក់នៅប្រាសាទព្រះខ័នកំពង់ស្វាយ បានរងការគាស់បំផ្លាញនាពេលថ្មីៗនេះ។ ការអះអាងនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកចែករំលែកបន្តយ៉ាងច្រើនលើបណ្ដាញសង្គម និងមានការបញ្ចេញមតិចម្រុះផងដែរ។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ការអះអាងមួយ បានលើកឡើងនៅលើបណ្ដាញសង្គមកាលពីថ្ងៃពុធកន្លងមកនេះថា ចម្លាក់នៅប្រាសាទព្រះខ័នកំពង់ស្វាយ ស្ថិតក្នុងខេត្តព្រះវិហារ ត្រូវបានគេលួចដាប់ ឬគាស់ជាបន្តបន្ទាប់នាពេលថ្មីៗនេះ។ ការអះអាងនេះដដែលនេះ ក៏បានបង្ហោះមកជាមួយរូបថត ៤សន្លឹកដែលបង្ហាញចម្លាក់នៅនឹងជញ្ជាំងប្រាសាទ ត្រូវបានគេគាស់ដោយបន្សល់ទុកនូវការខូចខាតសម្រស់រូបរាងប្រាសាទបុរាណមួយនេះ។ ការអះអាងដដែលនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម និងមានការបញ្ចេញមតិយ៉ាងច្រើនពីសំណាក់ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ ដោយជឿថា ចម្លាក់ទាំងនេះត្រូវបានបំផ្លិចបំផ្លាញនាពេលថ្មីៗនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «សម័យនេះហើយនៅមានអ្នកលួចគាស់យកចម្លាក់យកទៅទៀត ឱខ្មែរអើយខ្មែរហេតុអ្វីក៏វេទនាយ៉ាងនេះ គ្រាន់តែខ្ញុំឃើញរូបនេះហើយស្លុតចិត្តខ្លាំងណាស់(ចម្លាក់នៅប្រាសាទបាកានព្រះខ័នកំពង់ស្វាយ) ពាក្យចចាមអារ៉ាមថា មានការបំផ្លាញកាន់តែច្រើនទៅៗហើយ សូមអាជ្ញាធរ និងក្រសួងពាក់ព័ន្ធជួយបកស្រាយបំភ្លឺផង ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋពិតជាព្រួយបារម្ភខ្លាំងណាស់ដែលជាកេរដំណែលមរតកដូនតា #បើអ្នកជាឈាមខ្មែរ ជួយស៊ែរម្នាក់មួយទៅ វាមិនខាតពេលទេ #ប្រាសាទបាកាន #ព្រះខ័នកំពង់ស្វាយ»។ Facebook Post | Archived Link ការអះអាងដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ខាងក្រោមនេះ […]
Continue Reading