តើនេះគឺជាទិដ្ឋភាពផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមែនឬ?
ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បានកំពុងតែរីកចម្រើនគួរឱ្យកត់សម្គាល់នោះ រូបថតបង្ហាញទិដ្ឋភាពយានយន្ដ បើកបរនៅលើដងផ្លូវខ្វាត់ខ្វែង ជាច្រើនគន្លង ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដោយភ្ជាប់ទៅនឹងការលើកឡើងថា នោះគឺជាទិដ្ឋភាពផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ការបង្ហោះខាងលើ ត្រូវបានចែកចាយ និងបញ្ចេញមតិជាច្រើនដង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់យើង រកឃើញថា រូបថតភ្ជាប់ទៅនឹងសំណេរបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតចំនួន ៤សន្លឹក បង្ហាញទិដ្ឋភាពយានយន្តជាច្រើនគ្រឿង បានកំពុងបើកបរធ្វើដំណើរនៅលើផ្លូវដ៏ស្រស់ស្អាតមួយ។ អ្នកប្រើប្រាស់ដដែលនេះ ក៏បានភ្ជាប់ជាមួយនឹងការលើកឡើងផងដែរថា នោះគឺជាទិដ្ឋភាពផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ការបង្ហោះដោយភ្ជាប់ទៅនឹងការអះអាងខាងលើ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគណនីរបស់អ្នកប្រើប្រាស់ ដែលបានសរសេរថា «នេះគឺជាផ្លូវល្បឿនលឿននៅស្រុកខ្មែរយើងណាបងប្អូន»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការ Google Reverse Image Search […]
Continue Reading