បន្ទាប់ពីការបោះឆ្នោតជាតិ ២៣ កក្កដា បានបញ្ចប់ទៅ ការអះអាងមួយបានលើកឡើងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចនៅខេត្តកំពង់ស្ពឺចាប់ខ្លួន ដោយសារតែបានទទួលលុយពីនមេដឹកនាំបក្សប្រឆាំងនៅឯក្រៅប្រទេស។ ការអះអាងនេះ ត្រូវបានចែករំលែកជាច្រើនដង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាប់ខ្លួនបុគ្គលដែលគូសសន្លឹកចោល ប្រសិនបើពួកគេមិនចេញសារភាពទេនោះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង បានរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ការអះអាងមួយដែលកំពុងផុសផុលនៅលើបណ្ដាញសង្គម បានលើកឡើងថា បុរសម្នាក់នៅឯខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ បន្ទាប់ពីទទួលលុយពីលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងដែលកំពុងរស់នៅឯក្រៅប្រទេស។ ការអះអាងនេះ ក៏បានបង្ហោះមកជាមួយនូវរូបថតរបស់បុរសរូបនោះមានឈ្មោះ ស្វាយ សុផាត ដែលដៃរបស់គាត់ជាប់ខ្នោះ និងឈរនៅកន្លែងវាស់កម្ពស់។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តជាច្រើនដង មានការបញ្ចេញមតិផ្សេងៗ និងប្រតិកម្មចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលរៀបរាប់ថា «លុយរបស់អាក្បត់ជាតិបីជំនាន់ សម រង្ស៊ី ផ្ដល់ឱ្យទៅបុគ្គលម្នាក់នេះឱ្យចូលដេកគុក ហើយក៏ជាជោគជ័យមួយទៀតរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣នេះ អរគុណសន្តិភាព»។ Facebook Post | Archived Link រូបថតបុរសរូបនេះដែលមានសំណេរថា«ទទួលលុយពីជនអគតិលុយ ១៥០០០០០» ក៏ត្រូវបានបង្ហោះ […]
Continue Reading