រូបថត​ទឹក​ជំនន់នៅ​ជប៉ុន​ពីរ​ឆ្នាំមុន​ត្រូវបាន​ចុះ​ផ្សាយ​ភ្ជាប់​នឹង​បញ្ហា​ទឹក​ជំនន់​នៅ​កូរ៉េ​ខាង​ត្បូង

ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ កូរ៉េ​ខាង​ត្បូង​បាន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល ៨០​ឆ្នាំ​ចុង​ក្រោយ​នេះ។ ហេតុការណ៍​នេះ បាន​ជំរុញ​ឱ្យ​មាន​ការ​ចុះ​ផ្សាយ និង​ចែក​រំលែក​យ៉ាង​ច្រើន​អំពី​ព័ត៌មាន​នេះ។ ក្នុង​នោះ​ មាន​រូបថត​​មួយ​ទឹក​ជំនន់​មួយ​សន្លឹក ត្រូវ​បាន​ចុះ​ផ្សាយ​ថា​ជា​ស្ថានភាព​ទឹក​ជំនន់​នៅ​កូរ៉េ​ខាង​ត្បូង។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​ Fact Crescendo Cambodia រក​ឃើញថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​មិន​ត្រឹម​ត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ទឹក​ជំនន់​លិច​លង់​រថយន្ត និង​អ្នក​ជួយ​សង្គ្រោះ​បាន​អូស​ទូក​ផ្ទុក​មនុស្ស ៣​នាក់​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា វា​ជា​ស្ថានភាព​ទឹក​ជំនន់​នៅ​កូរ៉េ​ខាង​ត្បូង​នា​ពេល​ថ្មីៗ​នេះ។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន និង​ទទួល​បាន​ការ​បញ្ចេញ​ប្រតិកម្ម​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​មួយ​ដែល​បង្ហោះ​រូបថត​ជាមួយ​សំណេរ​«ទឹក​ជំនន់​នៅ​កូរ៉េ​ខាង​ត្បូង​ស្លាប់​៨​នាក់ និង​បាត់​ខ្លួន​៦​នាក់​ដែល​មិន​ធ្លាប់​ជួប​ប្រទះ​រយៈ​ពេល​៨០​ឆ្នាំ​ហើយ»។ Facebook Post | Archived Link រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​ការចុះ​ផ្សាយ​សេចក្ដី​រាយការណ៍​(Archived Link) ដោយ​សារ​ព័ត៌មាន KCSM TV NEWS នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​សីហា​កន្លង​មកនេះ។ រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​កាល​ពី​ខែ​សីហា​កន្លង​មក​​នេះ​ដែរ​ដោយសារព័ត៌មាន​ដើម​អម្ពិល (DAP-NEWS)​នៅ​ក្នុង​សេចក្ដី​រាយការណ៍​មួយ​ដែល​និយាយ​អំពី​ជំនន់​ទឹក​ភ្លៀង​វាយ​ប្រហារ​កូរ៉េ​ខាង​ត្បូង​ផង​ដែរ។ ជាង​នេះ​ទៀត សារព័ត៌មាន​ដើមអម្ពិល ក៏​បាន​ចុះផ្សាយ​ផង​ដែរ​នូវ​រូបថត​មួយ​សន្លឹក​ទៀត​​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​និយាយ​អំពី​ទឹក​ជំនន់​វាយ​ប្រហារ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ DAP-NEWS | Archived Link សារព័ត៌មាន​ដើម​អម្ពិល […]

Continue Reading