សារ​ចាស់​របស់​លោក ហ៊ុន សែន បង្ហាញ​​ឡើង​វិញ​លើ​ហ្វេសប៊ុក​ នាំ​ឱ្យ​មហាជន​យល់​ច្រឡំ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្ដេជ្ញា​ជា​សាធារណៈ​ថា កម្ពុជា​នឹង​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឱ្យ​ខាង​តែ​បាន​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​ខក​ខាន​អស់​រយៈ​ពេល ២​ឆ្នាំ​ជាប់​គ្នា ដោយសារ​តែ​ការ​ផ្ទុះ​ឡើង និង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។ ខ្វះ​តែ​ពីរ​បី​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ពិធី​ចូល​ឆ្នាំ​ខ្មែរ​នឹង​ចូល​មក​ដល់ ស្រាប់​តែ​មាន​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម និង​សារព័ត៌មាន​ ដែល​និយាយ​ថា លោក ហ៊ុន សែន នឹង​បើក​ប្រាក់​ខែ​ឌុប​សម្រាប់​មន្ត្រី​រាជការ​នៅ​ទូទាំង​ប្រទេស​នៅ​ខែ​មេសា​ខាង​មុខ​នេះ។ សារ​របស់​លោក ហ៊ុន សែន បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ព្រោង​ព្រាត​កាល​ពី​សប្ដាហ៍​មុន។ ទោះជាយ៉ាងណា លោក ហ៊ុន សែន បញ្ជាក់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា សារ​នេះ គឺ​ជា​សារ​ចាស់​ដែល​លោក​បាន​បង្ហោះ​កាល​ពី​ពីរ​បី​ឆ្នាំ​មុន ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ បាន​បង្ហោះ​នូវ​រូបភាព​ផ្ដាម​ពី​ទំព័រ​ហ្វេសប៊ុក​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​មាន​ខ្លឹមសារ មន្ត្រីរាជ​ការ​កម្ពុជា នឹង​ទទួល​បាន​ប្រាក់​ខែ​ឌុប​នៅ​ក្នុង​ខែ​មេសា ដើម្បី​សម្រួល​ដល់​ការ​ចំណាយ​របស់​ពួកគេ​អំឡុង​ពេល​ឈប់​សម្រាក​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​។ ខ្លឹមសារ​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រហូត​ដល់​ទៅ​ជាង ៦​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ​ដល់​ទៅ​រាប់​រយ​ដង​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ កាល​ពី​ថ្ងៃ​ទី​១៦ ខែមីនា […]

Continue Reading