រូប​ថត​បង្ហាញ​លោក​ ហ៊ុន​​ ម៉ាណែត​ ពាក់​មួក​កង​ទ័ព​វៀត​ណាម​ ជា​រូប​ថត​កាត់​ត​

ការ​ប្រកាស​ជា​សាធារណៈ​ពី​សំណាក់​លោក​ ហ៊ុន​ សែន​ គាំទ្រ​​កូន​ប្រុស​របស់​ខ្លួន​​ គឺ​លោក​​ ហ៊ុន​ ម៉ាណែត​​ ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ត​ពី​លោក​​ បាន​ធ្វើ​ឲ្យ​មាន​ការ​ចេញ​​សារ​គាំទ្រ​​​បន្ត​បន្ទាប់​​គ្នា​ ពី​គ្រប់​​ស្ថាប័ន​​រដ្ឋ​ ​និង​​ឯកជន​។​ ការ​ប្រកាស​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ និង​មេ​ដឹក​នាំ​របស់​គណបក្ស​ប្រឆាំង​យ៉ាង​ផុស​ផុល​នៅ​តាម​បណ្តាញ​សង្គម​នា​នា​ផង​ដែរ​។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ហ៊ុន​ ម៉ាណែត​ ពាក់​មួក​កង​ទ័ព​វៀត​ណាម​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី២៤​ ខែមករា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ លោក​ ហ៊ុន​ ម៉ាណែត​ ដោយ​ពាក់​មួក​កង​ទ័ព​វៀត​ណាម​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ឃ្លា​ថា​ «ជន​ផ្តាច់​ការ​ចូល​ម្លប់​»​។​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ថា​ «​កូន​យួន​កំពុង​អុក​ឡុក​នគរ​ខ្មែរ​ សម្លាប់​ខ្មែរ​ […]

Continue Reading