ការ​អះអាង​មិន​ត្រឹមត្រូវ​ថា មេ​បក្ស​ប្រឆាំង និង​ភរិយា ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ថៃ

ខណៈ​ដែល​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ហើយ​នោះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ បាន​និយាយ​ថា មេដឹកនាំ​បក្ស​ប្រឆាំង​ចាស់​វស្សា លោក សម រង្ស៊ី និង​ភរិយា បាន​ទទួល​មរណភាព​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ នៅ​ក្នុង​ប្រទេស​ថៃ កាល​ពី​ឆ្នាំ​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​ការ​អះ​អាង​នេះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ ព័ត៌មាន ចម្រុះ បាន​អះអាង​ថា មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា លោក សម រង្ស៊ី និង​ភរិយា​របស់​លោក បាន​ទទួល​មរណភាព​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​ នៅ​ក្នុង​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២១​កន្លង​មក​។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​បង្ហោះ​រូបថត​លោក សម រង្ស៊ី និង​ភរិយា​របស់លោក ដោយ​មាន​សំណេរ​ពាក្យ «RIP» ដែល​ជា​ពាក្យ​សម្ដែង​មរណទុក្ខ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​​បញ្ចេញ​មតិ​ចម្រុះ​បែប​ទៅ​នឹង​ការ​អះអាង​បែប​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម ដែល​សរសេរ​រៀបរាប់​ថា «ដំណឹង​ក្ដៅៗ សម រង្ស៊ី និង​ភរិយា​បាន​ស្លាប់​បាត់​ហើយ RIP […]

Continue Reading