តើសកម្មជននយោបាយ កញ្ញា សេង ធារី មានបញ្ហាស្មារតីមែនទេ?
សកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី ត្រូវបានតុលាការកម្ពុជាចោទប្រកាន់ពីបទ«ញុះញង់» និង«រួមគំនិតក្បត់» ហើយសំណុំរឿងក្ដីប្រឆាំងនឹងសកម្មជនរូបនេះ ត្រូវបានតុលាការបើកសវនាការជំនុំជម្រះចាប់តាំងពីដើមឆ្នាំ២០២១មក និងបន្តរហូតដល់ឆ្នាំនេះ។ រាល់ពេលបង្ហាញខ្លួនសម្រាប់ចូលរួមក្នុងសវនាការនៅតុលាការរាជធានីភ្នំពេញ កញ្ញា សេង ធារី ដែលជាសកម្មជននយោបាយគាំទ្រគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយចោលទៅហើយនោះ តែងតែតុបតែងខ្លួនជាមួយឈុតសម្លៀកបំពាក់ប្លែកៗ និងដើរតាមដងផ្លូវ។ សកម្មភាពបែបនេះរបស់កញ្ញា សេង ធារី ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនចាត់ទុកថា មេធាវីសញ្ជាតិអាមេរិកដើមកំណើតខ្មែររូបនេះ មានបញ្ហាខួរក្បាល ឬស្មារតីមិនល្អជាដើម។ អ្នកប្រើប្រាស់បណ្ដាញសង្គម បានបង្ហោះរូបថត ៣សន្លឹកដែលបង្ហាញកញ្ញា សេង ធារី ស្លៀកពាក់ស ដៃកាន់ជញ្ជីង និងពាក់ខ្សែពាក់ឈាង ដែលមានសំណេរថា «អ្នកនាងយុត្តិធម៌» (Lady Justice)។ ការអះអាងនៅលើបណ្ដាញសង្គមមួយនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួនចែករំលែកបន្ត និងមានការបញ្ចេញមតិ និងប្រតិកម្មផ្សេងៗផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គម ដែលសរសេររៀបរាប់ជាភាសាខ្មែរកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។ FACEBOOK POST | ARCHIVED LINK Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការពិនិត្យមើលសេចក្ដីរាយការណ៍របស់សារព័ត៌មាននានានៅក្នុងប្រទេសកម្ពុជាអំពីព្រឹត្តិការណ៍មួយនេះ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។ […]
Continue Reading