រូបថតលោក សម រង្ស៊ី ជិះកង់តាមដងផ្លូវនៅប៉ារីស ត្រូវបានកាត់តបន្ថែមកន្ត្រកនំប៉័ង
បណ្ដឹងពីសំណាក់មេដឹកនាំបក្សកាន់អំណាចនៅកម្ពុជាប្រឆាំងនឹងមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបានតុលាការបារាំងលើកយកមកជំនុំជម្រះកន្លងមកថ្មីៗនេះ។ ប៉ុន្មានថ្ងៃក្រោយមក រូបថតមួយសន្លឹកដែលបង្ហាញមេបក្សប្រឆាំងជិះកង់ដឹកកន្ត្រកនំប៉ុងតាមដងផ្លូវនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម ហើយទទួលបានការចែករំលែកបន្តជាច្រើនដង រួមទាំងការបញ្ចេញមតិផ្សេងៗផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា រូបភាពមួយសន្លឹកនោះ ត្រូវបានកាត់ត។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃអាទិត្យកន្លងមកកនេះ រូបថតមួយសន្លឹកដែលបង្ហាញមេដឹកនាំបក្សប្រឆាំងកម្ពុជា លោក សម រង្ស៊ី ជិះកង់ទឹកកន្ត្រក់នំប៉័ងនៅតាមដងផ្លូវមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលនាំឱ្យមានការចែករំលែកបន្តជាច្រើនដង និងការបញ្ចេញមតិផ្សេងៗផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញប៉ុស្តិ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១១ ខែកញ្ញា ជាមួយសំណេររៀបរាប់ថា «និយាយរឿងអស់សំណើចក្នុងតុលាការបារាំង គេថាសប្បាយចិត្តណាស់ គេថាគេនឹងឈ្នះក្ដី […]»។ Facebook Post | Archived Link រូបថតមួយសន្លឹកនេះ ក៏ត្រូវបានចែករំលែកទៅកាន់ក្រុមបណ្ដាញសង្គមជាច្រើន ដែលក្រុមបណ្ដាញសង្គមនីមួយៗសុទ្ធតែមានគណនីហ្វេសប៊ុករាប់សែនជាសមាជិក។ ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានផ្ទៀងផ្ទាត់ទៅលើរូបថតមួយសន្លឹកនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ យើងបានរកឃើញរូបថតមួយសន្លឹកដែលបង្ហាញមេដឹកនាំបក្សប្រឆាំងកម្ពុជា លោក សម រង្ស៊ី […]
Continue Reading