រូបថតទាហានរុស្ស៊ីដឹកជញ្ជូនម៉ាស៊ីនបោកគក់នៅលើរថពាសដែក គឺជារូបភាពកាត់
ខណៈដែលសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានអូសបន្លាយមកជាង ១ខែមកហើយ រូបថតមួយសន្លឹកដែលបង្ហាញឱ្យឃើញម៉ាស៊ីនបោកគក់ត្រូវបានដឹកជញ្ជូននៅលើរថពាសដែកមួយគ្រឿង ត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គម ដោយមានការអះអាងថា ទាហានរុស្ស៊ីប្រមូលយកម៉ាស៊ីនបោកគក់របស់ប្រជាជនអ៊ុយក្រែន។ រូបថតដែលមានការអះអាងបែបនេះ ត្រូវចែករំលែកជាច្រើនដង និងមានការបញ្ចេញមតិជាច្រើនផងដែរ។ បន្ទាប់ពីដំណើរការផ្ទៀងផ្ទាត់ យើងរកឃើញថា រូបថតនេះត្រូវបានកាត់ត។ ការអះអាងលើបណ្ដាញសង្គម រូបថតមួយស្លឹកដែលបង្ហាញរថពាសដែកយោធាមួយគ្រឿងដឹកម៉ាស៊ីនបោកគក់មួយគ្រឿង ត្រូវបានបង្ហោះនៅលើបណ្ដាញជាមួយការអះអាងថា ទាហានរុស្ស៊ីបានប្រមូលយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋអ៊ុយក្រែនអំឡុងពេលពួកគេឈ្លានពានចូលប្រទេសមួយនេះអស់រយៈជាង ១ខែមកនេះ។ រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តរហូតដល់ជិត ២០០ដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ហើយមានការបញ្ចេញមតិជាច្រើនផងដែរទៅលើរូបថតនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់គណនីហ្វេសប៊ុកមួយកាលពីថ្ងៃពុធកន្លងមកនេះ ដែលសរសេររៀបរាប់ថា «រុស្ស៊ីលើកទ័ពចូលរំដោះអ៊ុយក្រែន ទ័ពរុស្ស៊ីដឹកម៉ាស៊ីនបោកខោអាវពេលចាកចេញពីអ៊ុយក្រែន ធ្វើឱ្យយើងនឹកឃើញពេលវៀតណាមលើកទ័ពរំដោះខ្មែរ គេដឹកម៉ាស៊ីនដេរ រថយន្តអស់ពីឃ្លាំង ទ្រព្យសម្បត្តិខ្មែរដែលរបប ប៉ុល ពត ប្រមូលទុកក្នុងឃ្លាំងត្រូវបានវៀតណាមដឹកជញ្ជូនជាង ២០ឆ្នាំ រួមទាំងមាសប្រាក់នៅក្នុងធនាគារជាតិ អស់ពីប្រទេសខ្មែរ នៅសល់តែប្រាសាទអង្គរវត្តដែលវៀតណាមមិនអាចគាស់ដឹកយកទៅប្រទេសគេបាន តែគេរកមធ្យោបាយដាក់ សុខ គង់ ឱ្យលក់សំបុត្រប្រមូលយកលុយពីភ្ញៀវទេសចរណ៍ចូលទស្សនាប្រាសាទអង្គរបានទៀត អរគុណសន្តិភាព! នេះជាការពិតមិនមែនញុះញង់ទេ បើចង់ដឹងសួរ ហ៊ុន សែន, ហេង សំរិន, ស ខេង គាត់ជាសាក្សីរស់»។ FACEBOOK POST […]
Continue Reading