រូបភាព​បុរស​ម្នាក់​គូ​រូប​សកម្មជន​បរិស្ថាន​ គឺ​ជា​រូបភាព​បង្កើត​​ពី​កម្មវិធី​ទូរស័ព្ទ​ដៃ

បន្ទាប់​ពី​សកម្មជន​ការពារ​បរិស្ថាន ៥​រូប ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​​​នៅ​ដើម​ខែ​កក្កដា​នេះ រូបភាព​បុរស​ម្នាក់​​គូ​រូប​សកម្ម​ជន​ទាំង​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបភាព​នោះ​ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ក្នុង​នោះ​មាន​មួយ​ចំនួន​ជឿ​ថា ​ជា​ការពិត។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបភាព​​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការអះអាង​លើ​បណ្ដាញ​សង្គម រូបថត​បុរស​ម្នាក់​គូ​រូប​សកម្មជន​បរិស្ថាន​កម្ពុជា ៤​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ឃុំ​នោះ ត្រូវ​បាន​គេ​បង្ហោះ​​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ន័យ​ថា ពិត​ជា​មាន​បុរស​ម្នាក់​គូ​រូប​សកម្មជន​បរិស្ថាន​ទាំង ៤​រូប​នោះ។ ​ព័ត៌មាន​នេះ​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​បែប​ និង​មតិ​យោបល់​ដ៏​ច្រើន​ ដែល​ជឿ​ថា រូបថត​នេះ​ជា​ការ​ពិត។ ខាង​ក្រោម​នេះ គឺជា​រូបភាព​ផ្ដាម​ចេញ​ពី​ព័ត៌មាន​ទាំង​ស្រុង​​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “អ្នក​ក្លាហាន​ក្នុង​ដួង​ចិត្ត​កម្ពុជា សុខ​ចិត្ត​ស្លាប់​ខ្លួន​កុំ​ឱ្យ​តែ​ស្លាប់​ជាតិ មាន​មនសិកា​រ​ខ្ពស់ មាន​ឧត្ដម​គតិ​ស្នេហា​ជាតិ មាន​បេះដូង​ធំ​ទូលាយ​ប៉ុន​ជាតិ”។ Facebook Post | Archived រូបថត​ដូច​គ្នានេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​រាប់​សិប​ពាន់​ដង។ ខាង​ក្រោម​នេះ  គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នេះ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “វីរៈបុរស​ព្រៃឈើ​ក្នុង​បេះដូង​កម្ពុជា”។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

ព័ត៌មាន​មិន​ពិត​ថា ឃាតករ​ពីរ​នាក់​​ប្រឈម​មុខ​ជាប់​គុក​មិន​ស្មើ​ភាព​គ្នា​​ក្រោម​បទ​ចោទ​ឃាតកម្ម​ដូច​គ្នា

ព័ត៌មាន​ដ៏​ផុស​ផុល​មួយ​ផ្សាយ​ថា បុរស​សម្លាប់​ស្ត្រី​ជា​ម្ចាស់​បំណុល​ម្នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​កាត់​ទោស​ឱ្យ​ជាប់​គុក​មួយ​ជីវិត ប៉ុន្តែ ជន​ដៃ​ដល់ ស្រី ស៊ីណា ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យ​ជាប់​គុក​ពី ១០ ទៅ ១៥​ឆ្នាំ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​មហាជន​រិះគន់​ទៅ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា។ ទោះជាយ៉ាងណា បន្ទាប់​ពី​ពិនិត្យ​មើល​ប្រភព​នានា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading