រូបភាពបុរសម្នាក់គូរូបសកម្មជនបរិស្ថាន គឺជារូបភាពបង្កើតពីកម្មវិធីទូរស័ព្ទដៃ
បន្ទាប់ពីសកម្មជនការពារបរិស្ថាន ៥រូប ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅដើមខែកក្កដានេះ រូបភាពបុរសម្នាក់គូរូបសកម្មជនទាំងនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ រូបភាពនោះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម និងមានការបញ្ចេញមតិជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ក្នុងនោះមានមួយចំនួនជឿថា ជាការពិត។ ទោះជាយ៉ាងណា យើងរកឃើញថា រូបភាពនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម រូបថតបុរសម្នាក់គូរូបសកម្មជនបរិស្ថានកម្ពុជា ៤នាក់ដែលត្រូវសមត្ថកិច្ចចាប់ដាក់ឃុំនោះ ត្រូវបានគេបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គមក្នុងន័យថា ពិតជាមានបុរសម្នាក់គូរូបសកម្មជនបរិស្ថានទាំង ៤រូបនោះ។ ព័ត៌មាននេះត្រូវបានចែករំលែកយ៉ាងព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ព្រមទាំងការបញ្ចេញប្រតិកម្មចម្រុះបែប និងមតិយោបល់ដ៏ច្រើន ដែលជឿថា រូបថតនេះជាការពិត។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីព័ត៌មានទាំងស្រុងផ្សព្វផ្សាយលើបណ្ដាញសង្គមនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “អ្នកក្លាហានក្នុងដួងចិត្តកម្ពុជា សុខចិត្តស្លាប់ខ្លួនកុំឱ្យតែស្លាប់ជាតិ មានមនសិការខ្ពស់ មានឧត្ដមគតិស្នេហាជាតិ មានបេះដូងធំទូលាយប៉ុនជាតិ”។ Facebook Post | Archived រូបថតដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតដែរ ដែលនាំឱ្យមានការចែករំលែកបន្តរហូតដល់រាប់សិបពាន់ដង។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតនេះនៅក្នុងក្រុមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “វីរៈបុរសព្រៃឈើក្នុងបេះដូងកម្ពុជា”។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo […]
បន្ទាប់ពីសកម្មជនការពារបរិស្ថាន ៥រូប ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅដើមខែកក្កដានេះ រូបភាពបុរសម្នាក់គូរូបសកម្មជនទាំងនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ រូបភាពនោះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម និងមានការបញ្ចេញមតិជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ក្នុងនោះមានមួយចំនួនជឿថា ជាការពិត។ ទោះជាយ៉ាងណា យើងរកឃើញថា រូបភាពនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
រូបថតបុរសម្នាក់គូរូបសកម្មជនបរិស្ថានកម្ពុជា ៤នាក់ដែលត្រូវសមត្ថកិច្ចចាប់ដាក់ឃុំនោះ ត្រូវបានគេបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គមក្នុងន័យថា ពិតជាមានបុរសម្នាក់គូរូបសកម្មជនបរិស្ថានទាំង ៤រូបនោះ។
ព័ត៌មាននេះត្រូវបានចែករំលែកយ៉ាងព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ព្រមទាំងការបញ្ចេញប្រតិកម្មចម្រុះបែប និងមតិយោបល់ដ៏ច្រើន ដែលជឿថា រូបថតនេះជាការពិត។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីព័ត៌មានទាំងស្រុងផ្សព្វផ្សាយលើបណ្ដាញសង្គមនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “អ្នកក្លាហានក្នុងដួងចិត្តកម្ពុជា សុខចិត្តស្លាប់ខ្លួនកុំឱ្យតែស្លាប់ជាតិ មានមនសិការខ្ពស់ មានឧត្ដមគតិស្នេហាជាតិ មានបេះដូងធំទូលាយប៉ុនជាតិ”។
រូបថតដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតដែរ ដែលនាំឱ្យមានការចែករំលែកបន្តរហូតដល់រាប់សិបពាន់ដង។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតនេះនៅក្នុងក្រុមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “វីរៈបុរសព្រៃឈើក្នុងបេះដូងកម្ពុជា”។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើការអះអាងខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search យើងបានរកឃើញរូបថតច្បាប់ដើមនៃយុវជនយុវតីទាំង ៤រូបដែលស្លៀកពាក់ស និងកាន់ផ្ទាំងបដាសរសេរ “យុត្តិធម៌ស្លាប់ហើយ” ដែលត្រូវបានផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកផ្លូវការរបស់វិទ្យុអាស៊ីសេរីកាលពីដើមខែកក្កដានេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុកវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងសេចក្ដីរាយការណ៍ព័ត៌មានមួយដែលនិយាយអំពីការចាប់ខ្លួនសកម្មជនការពារបរិស្ថាន ៥រូបកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីសេចក្ដីរាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ដែលបានផ្សព្វផ្សាយរូបថតរបស់សកម្មជនការពារបរិស្ថាន។
សេចក្ដីរាយការណ៍ព័ត៌មានមួយទៀតរបស់វិទ្យុអាស៊ីសេរី បានឱ្យដឹងថា សកម្មជនការពារបរិស្ថានចំនួន ៥រូបរួមមានលោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងលោក យឹម លាងហ៊ី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីតុលាការបានកាត់ទោសពួកគេឱ្យជាប់ពន្ធនាគារចន្លោះពី ៦ ទៅ ៨ឆ្នាំក្រោមការចោទប្រកាន់ពីបទ “រួមគំនិតក្បត់” និង “ប្រមាថព្រះមហាក្សត្រ”។
នៅក្នុងដំណើរផ្ទៀងផ្ទាត់រូបថតនេះ យើងបានរកឃើញថា រូបថតដែលបង្ហាញអ្នកគូររូបម្នាក់នោះ ត្រូវបានគេបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គម និងប្រព័ន្ធអ៊ិនធឹណិត ដែលត្រូវបានបង្កើតឡើងដោយកម្មវិធី Tempo App នៅលើទូរស័ព្ទដៃ។
ខាងក្រោមនេះ គឺជាវីដេអូមួយដែលត្រូវបានបង្កើតឡើងដោយ Tempo App ហើយត្រូវបានបង្ហោះនៅលើបណ្ដាញកម្សាន្ត YouTube កាលពីចុងឆ្នាំ២០២២កន្លងមក។
ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងរូបភាពដែលត្រូវបានបង្កើតឡើងដោយកម្មវិធី Tempo App និងរូបថតច្បាប់ដើមដែលត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយនានានៅដើមខែកក្កដានេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតនោះ ត្រូវបានកាត់តដោយប្រើកម្មវិធី Tempo App នៅលើទូរស័ព្ទដៃ។ រូបថតច្បាប់ដើម បង្ហាញសកម្មជនការពារបរិស្ថាន ៤រូបនៅក្នុងក្បួនដង្ហែទាមទាររកយុត្តិធម៌នៅដើមខែកក្កដានេះ មុនពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅដាក់ឃុំ។
Title:រូបភាពបុរសម្នាក់គូរូបសកម្មជនបរិស្ថានកម្ពុជា គឺជារូបភាពបង្កើតពីកម្មវិធីទូរស័ព្ទដៃ
Fact Check By: Jay UdomResult: Altered