ការអះអាង​មិន​ត្រឹម​ត្រូវ​ថា វីដេអូ​ជម្លោះ​ក្រុម​ប្រដាប់​អាវុធ​​​ភូមា​ ជា​វិវាទ​ទាហាន​ឡាវ និង​វៀតណាម

វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​ជម្លោះ​តាន​តឹង​រវាង​ទាហានពីរ​ក្រុម ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មុន​ជាមួយ​នឹង​ការ​អះអាង​ថា វា​ជា​ជម្លោះ​រវាង​ទាហាន​ឡាវ និង​ទាហាន​វៀតណាម។ វីដេអូ​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​ឃ្លីប​មាន​រយៈ​ពេល​ជាង ៣​នាទី​មួយ​ដែល​បង្ហាញ​ទាហាន​ពីរ​ក្រុម​មាន​ជម្លោះ​ពាក្យ​សម្ដី​នឹង​គ្នា​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​កញ្ញា​កន្លង​មក​នេះ​ជាមួយ​សំណេរ​រៀបរាប់​ក្នុង​ន័យ​ថា ទាហាន​វៀតណាម​បាន​រារាំង​ទាហាន​មិន​ឱ្យ​បិទ​បដា​ផ្សព្វផ្សាយ​ ឬ​បញ្ចេញ​មតិ​ឱ្យ​ពលរដ្ឋ​របស់​ពួកគេ។ សំណេរ​ភ្ជាប់​ជាមួយ​វីដេអូ​ឃ្លីប​នេះ បន្ត​រៀបរាប់​ថា បញ្ហា​នេះ​ក៏​ព្រោះ​តែ​ស្ថាប័ន​រដ្ឋ​នានា​របស់​ប្រទេស​ឡាវស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម រួម​ទាំង​វិស័យ​កង​ទ័ព​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “ការ​ឱ្យ​គេ​គ្រប់​គ្រង​លើ​រដ្ឋបាល​គ្រប់​ស្ថាប័ន​អស់​ហើយ សូម្បី​តែ​កង​ទ័ព​ក៏​មិន​អាច​ធ្វើការ​ផ្សព្វផ្សាយ ឬ​បញ្ចេញ​មតិ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ឯង​បាន​ដែរ (យួន ឡាវ)​ជា​គំរូ”។ Facebook Post | Archived Link វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែកដល់​ទៅ​រាប់​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ផង​ដែរ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​ជឿ​ទៅ​តាម​សំណេរ​បង្ហោះ​នៅ​ភ្ជាប់​នឹង​វីដេអូ​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​មតិ​យោបល់​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ ក្រោយ​ពី​វីដេអូ​ឃ្លីប​ដូច​រៀបរាប់​ខាង​លើ​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ វីដេអូ​ឃ្លីប​នេះដែល​ភ្ជាប់​ជាមួយ​សំណេរ​ដូច​គ្នា​ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង និង​ការ​បញ្ចេញ​មតិ​ជាច្រើន​ដែល​ជឿ​ទៅ​តាម​សំណេរ​នោះ។ ខាង​ក្រោម​នេះ គឺ​វីដេអូ​ទាំងស្រុងដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៤ […]

Continue Reading

ការអះអាង​មិន​ត្រឹម​ត្រូវ​មួយ​ថា ​វៀតណាម​ម្នាក់​ចូល​សញ្ជាតិ​ខ្មែរ​ក្លាយ​ជា​ទីប្រឹក្សា​គ.ជ.ប.

ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ជន​ជាតិ​វៀត​ណាម​ម្នាក់​ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​ស្ថាប័ន​បោះ​ឆ្នោត​កម្ពុជា ក្រោយ​ទទួល​បាន​សញ្ជាតិ​ខ្មែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​មាន​ការ​រិះគន់​ច្រើន​ទៅ​លើ​រដ្ឋាភិបាល។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

តើ​ពលរដ្ឋ​វៀតណាម​ទទួល​បាន​សញ្ជាតិ​កម្ពុជា​មាន​ចំនួន​ប៉ុន្មាន?

ថ្មីៗ​នេះ មាន​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​ថា មាន​ជន​ជាតិ​វៀតណាម​ជាង ១០​ម៉ឺន​នាក់​បាន​ចូល​សញ្ជាតិ​កម្ពុជា​ក្នុង​មួយ​ឆ្នាំៗ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន និង​ទទួល​បាន​មតិ​យោបល់​ចម្រុះ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

តើ​​លោក អ៊ូ វីរៈ ធ្វើ​យុទ្ធានាការ​តាម​អនឡាញ​​ទាមទារ​ឱ្យ​បញ្ឈប់​ប្រើ​ពាក្យ​«យួន»​មែន​ឬទេ?

កាល​ពី​ចុង​ឆ្នាំ​២០១៣​កន្លង​មក លោក អ៊ូ វីរៈ ដែល​មាន​តួនាទី​ជា​ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)​នា​ពេល​នោះ បាន​ថ្លែង​រិះ​គន់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ដែល​បាន​ប្រើ​ពាក្យ​«យួន»​នៅ​ក្នុង​សារ​នយោបាយ​របស់​គាត់។ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ ចាត់​ទុក​ការ​ប្រើ​ពាក្យ​«យួន»​ជា​ភាសា​រើស​អើង​ពូជ​សាសន៍​ប្រឆាំង​នឹង​ជន​ជាតិ​វៀតណាម។ ជាង ៩​ឆ្នាំ​ក្រោយ​មក រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក អ៊ូ វីរៈ ធ្វើ​យុទ្ធនាការ​តាម​អនឡាញ​ទាម​ទារ​ឱ្យ​បញ្ឈប់​ការ​ប្រើ​ពាក្យ​«យួន» ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម គណនី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ឈ្មោះ Damarin Phlong បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ ដែល​រូបថត​នោះ​បង្ហាញ​​លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត (Future Forum) កាន់​ក្រដាស​មួយ​សន្លឹក​ដែល​សរសេរ​ថា «កុំ​ប្រើ​ពាក្យ​យួន វា​ជា​ការ​រើស​អើង​ពូជ​សាសន៍»។ រូបថត​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាំង​ពី​ឆ្នាំ​២០២០​កន្លងម​ក ហើយ​វា​បាន​បង្ហាញ​លើ​បណ្ដាញ​សង្គម​ជាថ្មី​​នៅ​រយៈ​ពេល ២​ឆ្នាំ​ក្រោយ​មក។ លោក អ៊ូ វីរៈ គឺ​ជា​អតីត​នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) និង​ជា​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ឈាន​មុខ​ផង​ដែរ​នៅ​ពេល​លោក​កាន់​តំណែង​មួយ​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ដែល​បាន​បង្ហោះ​រូបភាព​នេះ​​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២០​កន្លង​មក។ Facebook […]

Continue Reading