សំណើច្បាប់ដាក់ទណ្ឌកម្មកម្ពុជាទើបឆ្លងផុតពីគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិក
សំណើច្បាប់មួយសម្រាប់ដាក់ទណ្ឌកម្មរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្ដារស្ថានភាពប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញនោះ ត្រូវបានស្នើឡើងដោយសមាជិកព្រឹទ្ធសភាអាមេរិកតាំងពីឆ្នាំមុន។ ទន្ទឹមគ្នានេះ ការអះអាងមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា សំណើច្បាប់មួយនេះ ត្រូវបានស្ថាប័នព្រឹទ្ធសភាអាមេរិកអនុម័តជាផ្លូវការហើយកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ការអះអាងនេះ ត្រូវបានចែករំលែកតគ្នាជាច្រើនដងនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ការអះអាងមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា សំណើច្បាប់មួយរបស់សហរដ្ឋអាមេរិកសម្រាប់ដាក់ទណ្ឌកម្មលើរបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តជាផ្លូវការហើយកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន ក៏បានបញ្ចេញមតិសាទរចំពោះព័ត៌មាននេះផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីអះអាងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលរៀបរាប់ថា «ថ្ងៃសុក្រុ ទី២៩ កក្កដា ឆ្នាំ២០២២ ព្រឹទ្ធសភាសហរដ្ឋអាមេរិកាំង បានអនុម័តច្បាប់ជាផ្លូវការហើយ S 3052 ច្បាប់នេះសម្រាប់ដាក់ទណ្ឌកម្មមេដឹកនាំផ្ដាច់ការ ហ៊ុន សែន ចប់ហើយប្ដូរ។ សប្បាយចិត្តណាស់ខ្ញុំសូមរាំងលេងម្ដងហើយៗ»។ Facebook Post | Archived Link អ្នកបង្ហោះការអះអាងបែបនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក៏បានផ្សាយជាវីដេអូផងដែរ ដែលនិយាយថា ព្រឹទ្ធសភាអាមេរិកបានអនុម័តសំណើច្បាប់មួយឈ្មោះថា «Cambodia […]
Continue Reading