ពិធីបុណ្យ​ប្រពៃណី​មួយ​នៅ​កោះ​បាលី​មិន​ពាក់​ព័ន្ធ​នឹង​ហេតុការណ៍ជាន់​គ្នា​នៅ​កូរ៉េ​ខាង​ត្បូង​​ទេ

កាល​ពី​សប្ដាហ៍​កន្លង​មក​នេះ មនុស្ស​យ៉ាង​តិច​ណាស់​ចំនួន ១៥៦​​នាក់ បាន​បាត់​បង់​ជីវិត​ បន្ទាប់​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​ ស្ថិត​នៅ​​ក្នុង​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​។ បន្ទាប់​ពី​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​ទិដ្ឋភាព​សាក​សព​ជាច្រើន​តម្រៀប​គ្នា​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​ភ្ជាប់​ថា​ ជា​ជន​រង​គ្រោះ​​ក្នុង​ហេតុ​ការណ៍ជាន់​គ្នា​​នៅ​ប្រទេស​កូរ៉េ​។​ ការ​អះ​អាង​នេះ ត្រូវបាន​ចែក​រំលែក​បន្ត​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។   ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​នោះ​ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​អំពី​ទិដ្ឋភាព​សាក​សព​ និង​មនុស្ស​ចោម​រោម​ជា​ច្រើន​។​ វីដេអូ​មួយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ និង​អះ​អាង​ថា​ជា​ជន​រង​គ្រោះ​ពី​ហេតុ​ការណ៍​រត់​ជាន់​គ្នា​នៅ​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​។​ ការ​អះ​អាង​ខាង​លើ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​​តាម​រយៈ​ការ​ដំណើរការ​ Google Reverse Image […]

Continue Reading