Fact-Check: អំឡុងពេលកាន់តំណែង តើអ្នកស្រី រ៉ូណា ស្មីត ធ្លាប់ថ្លែងនូវសម្រង់សម្ដីនេះឬទេ?
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានបញ្ចប់អាណត្តិរបស់អ្នកស្រីកាលពីខែឧសភាកន្លងមកនេះ បន្ទាប់ពីកាន់តំណែងនេះចាប់ពីឆ្នាំ២០១៥មក។ អំឡុងពេលបំពេញបេសកកម្មសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានថ្លែងរិះគន់ជាបន្តបន្ទាប់ទៅលើការធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ថ្មីៗនេះ សម្រង់សម្ដីមួយ ត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយត្រូវបានអះអាងថា ជាសម្រង់សម្ដីរបស់អ្នកស្រី រ៉ូណា ស្មីត ដែលបានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីឆ្នាំមុន។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តជាច្រើនដង រួមជាមួយការបញ្ចេញមតិចម្រុះផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានចែករំលែកនូវខ្លឹមសារមួយដែលបង្ហាញសម្រង់សម្ដីរបស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អតីតអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ Facebook Post | Archived Link អ្នកប្រើប្រាស់ហ្វេសប៊ុកនេះ បានចែករំលែកខ្លឹមសារនេះពីប៉ុស្តិ៍មួយរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀត ដែលបានបង្ហោះខ្លឹមសារនេះកាលពីថ្ងៃទី១៦ ខែមករាកន្លងមក។ ខ្លឹមសារនៃប៉ុស្តិ៍នោះ បង្ហាញនូវសម្រង់សម្ដីរបស់អ្នកស្រី រ៉ូណា ស្មីត ដែលនិយាយថា «នយោបាយជាអាយុជីវិតរបស់អ្នក គ្រួសារអ្នក វាសនាប្រទេសជាតិរបស់អ្នក! តើហេតុអ្វីបានជាអ្នករាល់គ្នាមិនខ្វល់រឿងជាតិទឹកដី? […]
Continue Reading