រូបថតពិធីបុណ្យសពក្មេងជនជាតិថៃមិនជាប់ទាក់ទងអ្វីនឹងករណីលិចទូកចម្លងនៅកម្ពុជាទេ
កាលពីសប្ដាហ៍កន្លងមកនេះ កុមារកម្ពុជាចំនួន ១១នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីទូកចម្លងមួយគេមួយគ្រឿងបានលិចអំឡុងពេលឆ្លងពីរៀននៅឯភូមិមួយស្ថិតក្នុងស្រុកលើកដែក ខេត្តកណ្ដាល។ បន្ទាប់ពីហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង រូបថតចំនួន៣សន្លឹកដែលបង្ហាញឱ្យក្ដាមឈូសជាច្រើនតម្រៀបគ្នា ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា ជាពិធីបុណ្យសពកុមារកម្ពុជាដែលស្លាប់ដោយសារលិចទូកដនៅភូមិកោះចម្រើន។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងលើរូបថតនេះ គឺជាមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុកមួយឈ្មោះ «ព្រះធម៌.Page» បានបង្ហោះរូបថតចំនួន ៥សន្លឹក ដែលក្នុងនោះមានរូបថត ៣សន្លឹក បង្ហាញទិដ្ឋភាពនៃពិធីបុណ្យបូជាសពជាច្រើននាពេលរាត្រី។ ទំព័រហ្វេសប៊ុកដដែលខាងលើនេះ បានភ្ជាប់រូបថតទាំងនេះទៅនឹងហេតុការណ៍លិចទូកចម្លង ដែលបានកើតឡើងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២កន្លងទៅ នៅភូមិសាស្ត្រស្រុកលើកដែក ខេត្តកណ្ដាល។ ការអះអាងទៅលើរូបថតទាំងនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «សោកនាដកម្មដ៏គួរឲ្យសង្វេគ សូមចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសព សូមប្អូនបានទៅកាន់សុខគតិភព កេីតជាតិណាៗ សូមប្អូនបានកេីតជាខ្មែរ បន្តការសិក្សាឲ្យដល់ទីបញ្ចប់ កុំអាយុខ្លីដូចជាតិនេះទៀត»។ Facebook Post | […]
Continue Reading