រូបថតវិនាសកម្មព្រៃឈើនៅម៉ាឡេស៊ីត្រូវបានបង្ហោះលើបណ្ដាញសង្គមនាំឱ្យយល់ច្រឡំ
បន្ទាប់ពីផ្នែកមួយចំនួននៃដីធ្លី និងព្រៃឈើនៅតំបន់ការពារគិរិរម្យ ត្រូវបានរាជរដ្ឋាភិបាលកាត់ទៅឱ្យក្រុមហ៊ុនឯកជនមក រូបថតមួយសន្លឹកដែលបង្ហាញវិនាសកម្មព្រៃឈើនោះ ត្រូវបានបង្ហោះលើបណ្ដាញសង្គមជាមួយសំណេរក្នុងន័យថា ជារូបថតវិនាសកម្មព្រៃឈើនៅកម្ពុជា។ រូបថតនេះ ត្រូវបានចែករំលែកបន្តយ៉ាងព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។ ទោះជាយ៉ាងណា Fact Crescendo Cambodia រកឃើញថា រូបថតនេះ ត្រូវបានបង្ហោះជាមួយខ្លឹមសារមិនត្រឹមត្រូវ។ ការអះអាងលើបណ្ដាញសង្គម រូបថត ១សន្លឹកនៅក្នុងចំណោមរូបថត ២សន្លឹកទៀតដែលបង្ហាញពីការការបំផ្លាញព្រៃឈើ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេរ«ស្រឡាញ់អ្វីដែលខ្មែរមាន» ដែលបង្ហាញពីវិនាសកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជា។ ការអះអាងនេះ ទទួលបានការចែករំលែកដល់ទៅជិត ៨០០ដង និងមានការបញ្ចេញមតិយោបល់ចម្រុះយ៉ាងច្រើនផងដែរ បន្ទាប់រូបថតទាំងនេះ ត្រូវបានបង្ហោះលើបណ្ដាញសង្គម។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «ស្រឡាញ់អ្វីដែលខ្មែរមាន»។ Facebook Post | Archived Link រូបថតដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយទំព័រហ្វេសប៊ុកមួយទៀតឈ្មោះ សម្ព័ន្ធអ្នកប្រជាធិបតេយ្យ នៅថ្ងៃសៅរ៍នេះផងដែរ ហើយក៏ទទួលបានការចែករំលែកបន្តជាច្រើន។ Facebook Post | Archived Link ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកមួយទៀតដែលទទួលបានការចែករំលែកបន្តរហូតដល់ជាង ៣៥០ដងនៅក្នុងរយៈពេលមិនដល់ ២៤ម៉ោងផង។ Facebook Post | […]
Continue Reading