សេចក្ដី​រាយការណ៍​មិន​ត្រឹម​​ត្រូវ​មួយ​ថា មេដឹកនាំ​អ៊ុយក្រែន​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង

ខណៈ​ដែល​សង្គ្រាម​រុស្ស៊ី–អ៊ុយក្រែន​បន្ត​​អូស​បន្លាយ​ពេល​អស់​រយៈ​ជិត ២​ឆ្នាំ​ហើយ​នោះ សេចក្ដី​រាយការណ៍​ព័ត៌មាន​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ផលិត​មាតិកា​ព័ត៌មាន​មួយ បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ម្សិ​លមិញថា ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​តំណែង​ហើយ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ពិត​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ព័ត៌មាន​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​បង្កើត​មាតិកា​ក្នុង​ស្រុក បាន​រាយការណ៍​ថា ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelenskyy) ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​តំណែង​ហើយ ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​ចរចា​សន្តិភាព​ជាមួយ​ប្រទេស​រុស្ស៊ី។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ ​មតិយោបល់​ជាច្រើន​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះគឺ​ជា​វីដេអូ​ទាំង​ស្រុង​នៃ​ព័ត៌មាន​អន្តរជាតិ​ផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក KH Daily News កាល​ពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដែល​មាន​សំណេរ​រៀបរាប់​ថា «ចប់​បាត់ ហ្សេលេនស្គី​ត្រូវ​បណ្ដេញ​ចោល​ពី​តំណែង​ហើយ»។ Facebook Post | Archived Link ព័ត៌មាន​ដដែល​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ Amazing Top Share ដែល​សរសេរ​រៀបរាប់​ថា «ចប់​បាត់​ហើយ! […]

Continue Reading