រូបថតបង្ហាញមេដឹកនាំអ៊ុយក្រែនធ្វើសញ្ញាអក្សរ V ពីក្រោយលោក ពូទីន គឺជារូបភាពកាត់
ខណៈដែលការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនបានអូសបន្លាយពេលអស់រយៈពេល ១ខែហើយនោះ រឿងរ៉ាវនៃការឈ្លានពានរបស់រុស្ស៊ី ត្រូវបានផ្សព្វផ្សាយ និងចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គម។ ក្នុងចំណោមនោះ មានរូបថតមួយសន្លឹកដែលបង្ហាញមេដឹកនាំអ៊ុយក្រែនធ្វើសញ្ញាអក្សរ V ពីក្រោយមេដឹកនាំរុស្ស៊ី ត្រូវបានគេបង្ហោះ និងចែករំលែកតៗគ្នានៅលើបណ្ដាញសង្គម។ រូបថតមួយសន្លឹកនេះ ត្រូវបានគេសរសេររៀបរាប់ថា ជាមូលហេតុនៃសង្គ្រាមឈ្លានពានលើប្រទេសអ៊ុយក្រែន។ ទោះជាយ៉ាងណា យើងរកឃើញថា រូបថតនេះ ត្រូវបានកាត់ត។ ការអះអាងលើបណ្ដាញសង្គម រូបថតមួយសន្លឹកដែលបង្ហាញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelenskyy)លើកម្រាមដៃពីរនៅពីក្រោយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាចែករំលែកបន្ត ដោយសរសេររៀបរាប់ថា «មូលហេតុពីក្រោយនៃការផ្ទុះសង្គ្រាមនៅអ៊ុយក្រែន»។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញនូវការចែករំលែករូបថតមួយសន្លឹកនេះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ FACEBOOK POST | ARCHIVED LINK រូបថតមួយសន្លឹកនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គមពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនៅតាមបណ្ដាប្រទេសដទៃទៀតផងដែរ ដោយមានការសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Here is the real reason behind the war»។ […]
Continue Reading