មេសហជីព និងសកម្មជនច្រានចោលការអះអាងថា ពួកគេទទួលបានលុយជាថ្នូរនឹងកូដកម្ម
អ្នកប្រើប្រាស់បណ្ដាញសង្គមមួយ បានអះអាងថា អតីតបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គា ទទួលបានលុយចំនួន ២០ដុល្លារសម្រាប់ការដេកធ្វើកូដកម្មប្រឆាំងនឹងក្រុមហ៊ុនមួយនេះ ហើយថា ក្រុមសកម្មជនទទួលបានថវិកាចំនួន ៥០ដុល្លារក្នុងមួយថ្ងៃសម្រាប់កូដកម្មបង្អត់អាហារខ្លួនឯង។ ការអះអាងមួយនេះ ត្រូវបានចែករំលែកទៅកាន់ក្រុមបណ្ដាញសង្គមហ្វេសប៊ុក ដែលនាំឱ្យមានការបញ្ចេញមតិផ្សេងៗ និងទទួលបានប្រតិកម្មចម្រុះបែបផងដែរ។ ការអះអាងនៅលើបណ្ដាញសង្គមបែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមយុវជនខ្មែរថាវរៈ បានធ្វើកូដកម្មបង្អត់អាហារខ្លួនឯង ដើម្បីទាមទារឱ្យដោះលែងសកម្មជនសិទ្ធិមនុស្ស អ្នកនាង សេង ធារី ដែលត្រូវបានដាក់ឱ្យស្ថិតក្រោមការឃុំខ្លួននៅឯពន្ធនាគារខេត្តព្រះវិហារ។ ការអះអាងដដែលនេះ ក៏ត្រូវបានធ្វើឡើងចំពេលក្រុមបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍បន្តធ្វើកូដកម្មប្រឆាំងនឹងក្រុមហ៊ុនមួយនេះផងដែរជុំវិញវិវាទការងាររបស់ពួកគេ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានសំណេរលើរូបថតថា «ដេកបាតុកម្មនៅ Naga 1ថ្ងៃ/20$» និងសំណេរលើរូបថតមួយសន្លឹកទៀតថា «សម្ដែងធ្វើជាអត់ស៊ីបាយ 1ថ្ងៃ/50$»។ Facebook Post | Archived Link ថ្មីៗនេះ Fact Crescendo Cambodia បានសម្ភាសជាមួយតំណាងអតីតបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គា និងតំណាងក្រុមយុវជនខ្មែរថាវរៈ ដើម្បីបកស្រាយតបនឹងការអះអាងនេះ។ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ បានច្រានចោលការអះអាងនេះ ដោយនិយាយថា ក្រុមកូដករទាំងនោះពុំទទួលបានលុយកាក់ពីខាងណានោះឡើយ។ មេដឹកនាំសហជីពរូបនេះ […]
Continue Reading