រូបថត​បង្ហាញ​ពី​អ្នក​ពន្លត់​អគ្គីភ័យ​ជួយ​សង្គ្រោះ​សត្វ​ចិញ្ចឹម​នៅ​អាមេរិក​ គឺ​ជា​រូប​ AI

បន្ទាប់​ពី​ទីក្រុង Los Angeles បាន​រង​មហន្តរាយដោយសារ​ភ្លើង​ឆេះ​ព្រៃកាល​ពី​សប្ដាហ៍​មុន​មក ​រូប​ថត​ និង​វីដេអូ​ឃ្លីប​ជា​ច្រើន​អំពី​គ្រោះ​មហន្តរាយ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ​ ក្នុង​នោះ​ រូប​ថត​ពីរ​បី​សន្លឹក​ដែល​បង្ហាញ​ពី​អ្នក​ពន្លត់​អគ្គីភ័យ​ជួយ​សង្គ្រោះ​សត្វ​ចិញ្ចឹម​ពី​ភ្លើង​កំពុង​ឆេះ​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ឡើង​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo រក​ឃើញ​ថា​ ការ​អះអាង​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ក្រុម​ពន្លត់​អគ្គិភ័យ​ដែល​បណ្ដាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ California បាន​ជួយ​សង្គ្រោះ​កូន​ឆ្មា​តូចៗ​ជាច្រើន​ក្បាលអំឡុង​ពេល​ពួកគេ​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នៅ​ទីក្រុង Los Angeles។ ការ​អះអាង​នេះ​ក៏​បាន​បង្ហោះ​មក​ជាមួយ​នូវ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​កូន​ឆ្មា​តូចៗ​ត្រូវ​បាន​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ប្រមូល​យក​ចេញ​ពី​ទីកន្លែង​រង​អគ្គិភ័យមួយ​កន្លែង។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «[…] ក្រុម​បាន​ចូល​ទៅ​ក្នុង​ហើយ​បាន​រក​ឃើញ​កូន​ឆ្មា​តូច​បី​ក្បាល​ ប្រធាន​ក្រុម​ James បាន​យក​ពួក​គេឡើង​ហើយ​ប្រគល់​ឱ្យ​មិត្តភក្តិ​របស់​គាត់​ Emily […]»។​ Facebook Post | Archived Link រូប​ថត​ស្រដៀង​គ្នា​​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ផង​ដែរ​ ដោយ​បាន​បង្ហាញ​ទិដ្ឋភាព​អ្នកពន្លត់​អគ្គីភ័យ​បាន​ជួយ​សង្គ្រោះ​សត្វ​ឆ្មា​មួយ​ក្បាល​។​ Facebook Post | Archived Link រូប​ថត​ប្រហាក់​ប្រហែល​នេះ​​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​​នៅ​លើ​បណ្ដាញ​សង្គម​ X […]

Continue Reading